ព័ត៌មានទាន់ហេតុការណ៍៖

លោក ថេង សុថុល អភិបាលខណ្ឌចំការមនចូលរួមបរិច្ចាគថវិកាពីរលានរៀលជូនរាជរដ្ឋាភិបាលកម្ពុជាដើម្បីដោះស្រាយបញ្ហាគ្រាប់មីន

ចែករំលែក៖

   ភ្នំពេញ៖ លោក ថេង សុថុល អភិបាលខណ្ឌចំការមន បានចូលរួមបរិច្ចាគថវិកាពីរលានរៀលជូនដល់រាជរដ្ឋាភិបាលកម្ពុជាដើម្បីដោះស្រាយបញ្ហាមីននៅទូទាំងប្រទេសកម្ពុជា។ នេះបើតាមមន្ត្រីរដ្ឋបាលខណ្ឌចំការមន បានឱ្យដឹងនៅល្ងាចថ្ងៃទី០៨ ខែកក្កដា ឆ្នាំ២០២២។

   មន្ត្រីខណ្ឌចំការមនបានបញ្ជាក់ឱ្យដឹងថា៖ លោក ថេង សុថុល អភិបាលនៃគណអភិបាលខណ្ឌចំការមនបានចូលរួមបរិច្ចាគថវិកាពីរលានរៀលជូនដល់រាជរដ្ឋាភិបាលកម្ពុជាដើម្បីដោះស្រាយបញ្ហាមីននៅទូទាំងប្រទេសកម្ពុជា។

    សូមរំលឹកថា ក្នុងឱកាសអញ្ជើញជាអធិបតីក្នុងទិវាមច្ឆជាតិ១កក្កដា នៅទីតាំងអាងទឹកត្រពាំងថ្ម ភូមិត្រពាំងថ្ម ឃុំ ប៉ោយចារ ស្រុកភ្នំស្រុក ខេត្តបន្ទាយមានជ័យ នៅព្រឹកថ្ងៃទី០១ ខែកក្កដា ឆ្នាំ២០២២ សម្តេចតេជោ ហ៊ុន សែន បានចេញបទបញ្ជាឱ្យធ្វើការដោះមីនឱ្យអស់ពីដីនៅឃុំប៉ោយចា និងតំបន់អាងត្រពាំងថ្មឱ្យទៅជាតំបន់គ្មានគ្រាប់មីននៅចុងឆ្នាំនេះ ដោយត្រូវធ្វើឱ្យបានទោះក្នុងតម្លៃណាក៏ដោយ។ សម្តេចក៏បានសុំឱ្យក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុដាក់ចូលទៅក្នុងកញ្ចប់ថវិកាដោះមីននៅឆ្នាំ២០២៣ ។

    សម្តេចតេជោបានបញ្ជាក់ថា ផ្ទៃដីនៅឃុំប៉ោយចារ២៤០០ម៉ែត្រការ៉េ ដែលមិនទាន់ដោះគ្រាប់មីន សូមឱ្យមានការដោះមីនលើផ្ទៃដីដែលនៅសេសសល់។ ដូច្នេះធ្វើការភ្លាមជាមួយអាជ្ញាធរមីន ត្រូវបញ្ជូនកម្លាំងចុះដោះឱ្យអស់ ហើយសម្ដេចប្រកាសថា ឃុំប៉ោយចារត្រូវតែជាឃុំគ្មានគ្រាប់មីនទៀតទេ ទោះតម្លៃណាក៏ដោយ ដោះឱ្យអស់យ៉ាងយូរនៅចុងឆ្នាំនេះ ។ សម្ដេចប្រកាសថា ទីនេះគឺគ្មានគ្រាប់មីន ដែលទីនេះជាអតីតតំបន់សង្គ្រាម។

ជាមួយគ្នានេះដែរ សម្តេចតេជោ ហ៊ុន សែន ក៏បានសុំឱ្យរដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ច ត្រូវដាក់ចូលទៅក្នុងកញ្ចប់ថវិកាដោះមីននៅឆ្នាំ២០២៣ ដើម្បីដោះមីនឱ្យអស់ និងស្នើសុំដល់វិស័យឯកជនចូលរួម ធ្វើយ៉ាងណាឱ្យកម្ពុជា លែងមានគ្រាប់មីន៕

ដោយ ៖ ជីណា


ចែករំលែក៖