ព័ត៌មានទាន់ហេតុការណ៍៖

ឃាត់រថយន្ត​ដឹកដីពាក់ស្លាកលេខ ខ.ម ដែលដឹកដីមិនគ្របចំនួន ២គ្រឿង យកទៅចាក់ឱ្យឈ្មួញពុះដីឡូតិ៍​ នៅក្រុងងកំពង់ឆ្នាំង

ចែករំលែក៖

ខេត្ត​កំពង់ឆ្នាំង​៖​ កម្លាំង​សមត្ថកិច្ចនគរបាលខេត្តកំពង់ឆ្នាំង នៅព្រឹកថ្ងៃទី០៩ ខែកក្កដា ឆ្នាំ២០២២ បានចុះឃាត់រថយន្តដឹកដីពាក់ស្លាកលេខ ខ.ម និងដឹកដីមិនគ្របចំនួន ២គ្រឿង ដែលកំពុងដឹកដីចាក់ឱ្យឈ្មួញពុះដីឡូតិ៍មួយកន្លែង​ នៅចំណុចរង្វង់មូលទូក ក្រុងកំពង់ឆ្នាំង ។  

បើ​តាមការបញ្ជាក់ពី​មន្ត្រីជំនាញ​ បានបញ្ជាក់ថា​ រថយន្ត២គ្រឿងនេះ ធ្លាប់បានដឹកដីនៅតំបន់នោះជាយូរខែមកហើយ តែមិនមានអ្នកហ៊ានប៉ះពាល់ឡើយ ក៏ប៉ុន្តែរថយន្តដឹកដីសំរាប់ចាក់ដីឈ្មួញមួយកន្លែងនោះ។ 

គួរបញ្ជាក់ដែរថា​ ចំពោះ​ករណីខាងលើនេះ​មិនមែនមានតែ ២គ្រឿងនេះនោះទេ ហើយការដឹកដីឆ្លងកាត់ផ្លូវបេតុង ផ្លូវកៅស៊ូនៅចំណុចរង្វង់មូលទូកមាស ស្ថិតក្នុងក្រុងកំពង់ឆ្នាំងនោះ បានបំផ្លាញនូវសមិទ្ធផលផ្លូវបេតុង ផ្លូវកៅស៊ូអស់ជាច្រើនកន្លែងផងដែរ៕

ដោយ​៖សហការី​


ចែករំលែក៖