ភ្នំពេញ៖ បើយោងតាមប្រភពព័ត៌មានពីរបាយការណ៍របស់អគ្គស្នងការនគរបាលជាតិ បានឱ្យដឹងថា ជនសង្ស័យចំនួន៣៩នាក់(ស្រី៣នាក់) ត្រូវបានសមត្ថកិច្ចឃាត់ខ្លួនក្នុងប្រតិបត្តិការបង្ក្រាទបទល្មើសគ្រឿងញៀនចំនួន១៦ករណីទូទាំងប្រទេស នៅថ្ងៃទី០៩ ខែកក្កដា ឆ្នាំ២០២២នេះ ។ ដូច្នេះសូមនិយាយថាទេចំពោះគ្រឿងញៀន !
របាយការណ៍ដដែលបន្តថា ក្នុងចំណោមជនសង្ស័យទាំងចំនួន៣៩នាក់រួមមាន៖ ជួញដូរ ៧ករណី ឃាត់ ១៣នាក់(ស្រី ២នាក់) ,ដឹកជញ្ជូន រក្សាទុក ២ករណី ឃាត់ ៤នាក់(ស្រី ១នាក់) ,ប្រើប្រាស់ ៧ករណី ឃាត់ ២២នាក់ ។
វត្ថុតាងដែលចាប់យកសរុបក្នុងថ្ងៃទី០៩ ខែកក្កដារួមមាន ៖ មេតំហ្វេតាមីន(Ice) ស្មេីនិង ១៥,៣៨ក្រាម និង២៦កញ្ចប់តូច ។
លទ្ធផលខាងលើ ១០អង្គភាពបានចូលរួមបង្ក្រាប ៖
នគរបាល ៖ ១០អង្គភាព
១ / មន្ទីរ៖ ជួញដូរ ២ករណី ឃាត់ ២នាក់ ប្រើប្រាស់ ២ករណី ឃាត់ ៦នាក់ ស្រី ២នាក់ ចាប់យកIce ០,២៨ក្រាម។
២ / បាត់ដំបង៖ ប្រើប្រាស់ ១ករណី ឃាត់ ១នាក់។
៣ / កំពង់ធំ៖ ជួញដូរ ១ករណី ឃាត់ ២នាក់ ចាប់យកIce ១៧កញ្ចប់តូច។
៤ / កំពង់ឆ្នាំង៖ ជួញដូរ ១ករណី ឃាត់ ១នាក់ ចាប់យកIce ១,៧២ក្រាម។
៥ / កណ្តាល៖ រក្សាទុក ១ករណី ឃាត់ ២នាក់ ចាប់យកIce ១កញ្ចប់តូច។
៦ / រាជធានីភ្នំពេញ៖ ជួញដូរ ១ករណី ឃាត់ ២នាក់ ប្រើប្រាស់ ២ករណី ឃាត់ ៥នាក់ និងអនុវត្តន៍ដីកា ២ករណី ចាប់ ២នាក់ ស្រី ១នាក់ ចាប់យកIce ០,២២ក្រាម។
៧ / សៀមរាប៖ រក្សាទុក ១ករណី ឃាត់ ២នាក់ ស្រី ១នាក់ ចាប់យកIce ១២,១៤ក្រាម។
៨ / ប៉ៃលិន៖ ប្រើប្រាស់ ១ករណី ឃាត់ ១នាក់ ចាប់យកIce ០,៤០ក្រាម។
៩ / ត្បូងឃ្មុំ៖ ជួញដូរ ១ករណី ឃាត់ ២នាក់ និងអនុវត្តន៍ដីកា ១ករណី ចាប់ ១នាក់ ចាប់យកIce ៨កញ្ចប់តូច។
១០ / កំពង់ចាម៖ ជួញដូរ ១ករណី ឃាត់ ៤នាក់ ប្រើប្រាស់ ១ករណី ឃាត់ ៩នាក់ ចាប់យកIce ០,៦២ក្រាម ៕
ដោយ៖សហការី(រូបភាព៖ ឯកសារ)