ភ្នំពេញ ៖បថ្នាក់ដឹកនាំនិងមន្ត្រីរាជការក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ សូមចូលរួមកាន់មរណទុក្ខចំពោះ ឯកឧត្តម សុីនហ្សូ អាបេ អតីតនាយករដ្ឋមន្ត្រីជប៉ុន។
សូមបញ្ជាក់ថា, គណៈកម្មាធិការជាតិរៀបចំបុណ្យជាតិ-អន្តរជាតិ បានចេញសេចក្តីជូនដំណឹងស្ដីពីការចូលរួមកាន់មរណទុក្ខ ចំពោះមរណភាពឯកឧត្តម អាប ស៊ីនហ្សូ អតីតនាយករដ្ឋមន្ត្រីជប៉ុន នៅថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០២២។
យោងតាមប្រសាសន៍ដ៏ខ្ពង់ខ្ពស់បំផុតរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ។
គណៈកម្មាធិការជាតិរៀបចំបុណ្យជាតិ-អន្តរជាតិ សូមជម្រាបជូនសម្តេច ឯកឧត្តម លោកជំទាវ លោក លោកស្រីជាប្រធានស្ថាប័នជាតិ និងថ្នាក់ក្រោមជាតិទាំងអស់ចូលរួមកាន់មរណទុក្ខចំពោះមរណភាព ឯកឧត្តម – អាបេ ស៊ីនហ្សូ អតីតនាយករដ្ឋមន្ត្រីជប៉ុន ដោយបង្ហូតទង់ជាតិពាក់កណ្ដាលដងរយៈពេល ០១ថ្ងៃ ថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០២២នេះ ។
គណៈកម្មាធិការជាតិរៀបចំបុណ្យជាតិ-អន្តរជាតិ សង្ឃឹមថាបន្ទាប់ពីទទួលបានសេចក្តីជូនដំណឹងនេះ សម្តេច ឯកឧត្តម លោកជំទាវ លោក លោកស្រី គ្រប់ស្ថាប័ន និងអនុវត្តប្រកបដោយស្មារតី ល្អប្រសើរ ៕
ដោយ ៖ សិលា