ភ្នំពេញ៖ បេីយោងតាមប្រភពព័ត៌មានពីរបាយការណ៍របស់អធិការដ្ឋាននគរបាលខណ្ឌបឹងកេងកង បានឱ្យដឹងថា មន្រ្តីប៉ុស្តិ៍នគរបាលរដ្ឋបាលទាំង៧ប៉ុស្តិ៍ នៅថ្ងៃចន្ទទី១១ ខែកក្កដា ឆ្នាំ២០២២នេះ បានដឹកនាំកម្លាំងជំនាញ បំពេញបែបបទផ្ដល់អត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ និងសៀវភៅស្នាក់នៅ ជូនដល់ប្រជាពលរដ្ឋ ។
សូមជម្រាបថា កាលពីពេលថ្មីៗនេះ ក្រុមការងារនៃនាយកដ្ឋានផ្ទៃក្នុង ដឹកនាំដោយលោកឧត្ដមសេនីយ៍ឯក លឹម ឡុង អគ្គនាយករង តំណាងដ៍ខ្ពង់ខ្ពស់ លោកឧត្ដមសេនីយ៍ឯក ងួន ស្រេង អគ្គនាយក នៃអគ្គនាយកដ្ឋាននគរបាលសវនកម្មផ្ទៃក្នុង បានចុះត្រួតពិនិត្យការចុះអនុវត្ដន៍ការងារតាមបណ្ដាប៉ុស្ដិ៍ទាំង៧ ចំណុះអធិការដ្ឋាននគរបាលខណ្ឌបឹងកេងកង ដោយត្រួតពិនិត្យលើការងារមួយចំនួនដូចជា៖
-ការគ្រប់គ្រងបញ្ជីវត្ដមាន
-ការគ្រប់គ្រងទ្រព្យសម្បត្ដិរបសរដ្ឋ
-ការចំណាយថវិកាភូមិ ឃុំ-សង្កាត់មានសុវត្ថិភាព
-ការងារបែងចែកកម្លាំងល្បាត បង្ក្រាបទប់ស្ដាត់បទល្មើស
-ការគ្រប់គ្រងឯកសារ ។ល។
ក្នុងនោះដែលតាមបណ្ដាប៉ុស្ដិ៍បានលើកចំណុចប្រឈម ក៏ដូចជាសំណូមពរផ្សេងៗរបស់ប៉ុស្ដិ៍ ជូនទៅក្រុមការងារសវនកម្ម ដើម្បីរាយការណ៍ជូនថ្នាក់ដឹកនាំឱ្យបានជ្រាប។ ការងារចុះសវនកម្មខាងលើបានបញ្ចប់ដោយរលូន និងមានភាពស្និតស្នាលបំផុត។
ជាមួយគ្នានោះ ដើម្បីរក្សា សន្តិសុខ សុវត្ថិភាពជូនប្រជាពលរដ្ឋក្នុងមូលដ្ឋាន លោកវរសេនីយ៍ឯក ស៊ឹម ពិសិដ្ឋ អធិការខណ្ឌ តែងតែចាត់ឱ្យកម្លាំងផ្នែកការពារ និងអន្តរាគមន៍ នៃអធិការដ្ឋាននគរបាលខណ្ឌបឹងកេងកង ធ្វើការចេញល្បាតគោលដៅងាយរងគ្រោះនៅក្នុងភូមិសាស្ដ្រខណ្ឌ ដើម្បីបង្ការ ទប់ស្កាត់ បង្ក្រាប់ បទល្មើសផ្សេងៗ មិនឱ្យកេីតមានក្នុងមូលដ្ឋាន៕
ដោយ៖ស តារា