ភ្នំពេញ ៖ នាព្រឹកថ្ងៃួអង្គារ ទី១២ ខែកក្កដា ឆ្នាំ២០២២ នៅទីស្តីការក្រសួងទេសចរណ៍ លោក ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ បានអញ្ជើញជាអធិបតីក្នុងពិធីបើកសន្និបាតបូកសរុបការងារទេសចរណ៍ ការបូកសរុបផែនការស្តារ និងលើកស្ទួយវិស័យទេសចរណ៍កម្ពុជា ក្នុង និងក្រោយវិបត្តិជំងឺកូវីដ-១៩ ដំណាក់កាលទី១ (២០២០-២០២១) និងឆមាសទី១ ឆ្នាំ២០២២ និងលើកទិសដៅផែនការស្តារឡើងវិញនូវវិស័យទេសចរណ៍ក្នុងដំណាក់កាលទី២ (ឆមាសទី២ ឆ្នាំ២០២២-២០២៣)។
អង្គសន្និបាតមានការចូលរួមដោយផ្ទាល់ពី លោក លោកស្រីជាថ្នាក់ដឹកនាំ និងមន្ត្រីក្រសួងទេសចរណ៍ចាប់ពីថ្នាក់ប្រធាននាយកដ្ឋានឡើងទៅ ព្រមទាំងមានការចូលរួមពីថ្នាល់ដឹកនាំតំណាងក្រសូងស្ថាប័នពាក់ព័ន្ធ, អភិបាលរងរាជធានីខេត្ត, ផ្នែកឯកជន សមាគមក្នុងវិស័យទេសចតណ៍, និងប្រធានមន្ទីរទេសចរណ៍រាជធានៅខេត្ត សរុបប្រមាណ ១៥០នាក់។
ទន្ទឹមនឹងនេះ ក្រសូងក៏បានរៀបចំសន្និបាតនេះតាមប្រព័ន្ធអនឡាញ (Zoom) សម្រាប់មន្ត្រីរាជការក្រសួងទេសចរណ៍ចាប់ពីថ្នាក់អនុប្រធាននាយកដ្ឋានចុះក្រោម ដែលសរុបប្រមាណជាង ២០០នាក់។
ចំពោះកិច្ចដំណើរការ, សុន្ទរកថាបើក, របាយការណ៍សង្ខេប, បទបង្ហាញរបស់វាគ្មិន និងលទ្ធផលលំអិតនៃអង្គសន្និបាត ក្រសូងនឹងរាយការណ័ជាបន្តបន្ទាប់៕
ដោយ ៖ សហការី