ភ្នំពេញ ៖ ក្រចាប់ (Trapa Bicornis) គឺជារុក្ខជាតិមួយប្រភេទដុះលើទឹក វាមានសណ្ឋានស្រដៀងនឹងកំប្លោក វាចេញផ្លែនៅគល់ ផ្លែរបស់វាមានរាងដូចក្បាលក្របី ។ នេះជាការបញ្ជាក់ ពីលោក អ៊ាង សុផល្លែត រដ្ឋលេខាធិការ ក្រសួងបរិស្ថាន នៅថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០២២ លើ facebook ផ្លូវការ របស់លោក។
លោកបញ្ជាក់ថា, នៅពេលគេស្ងោរអោយឆ្អិន សម្បកវាឡើងពណ៌ខ្មៅ ឯសាច់ខាងក្នុងវារសជាតិដូចសណ្តែកដីស្ងោរ ។
លោក អ៊ាង សុផល្លែត រដ្ឋលេខាធិការ ក្រសួងបរិស្ថាន បានបន្តថា, តាមការស្រាវជ្រាវ ផ្លែក្រចាប់ផ្ទុកដោយដោយ វីតាមីនសេ បេ និង ដេ ដែលជួយពង្រឹងរាងកាយយើងអោយមាំមួន និងស្បែកមានសំណើម។ ស្រ្តីដែលមានផ្ទៃពោះអាចជួយអោយមានទឹកដោះច្រើន ។ នៅប្រទេសជិតខាងយើងគេដាំវាជាកសិដ្ឋាន ដើម្បីងាយប្រមូលផល ៕
ដោយ ៖ សិលា