ភ្នំពេញ៖ នាព្រឹកថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០២២ លោក ឡុង វិចិត្រា មេបញ្ជាការមូលដ្ឋានកងរាជអាវុធហត្ថខណ្ឌទួលគោក បានដឹកនាំកម្លាំងក្រោមឱវាទចូលរួមរំលែកទុក្ខដល់ក្រុមគ្រួសារ លោកអនុសេនីយ៍ឯក ខឹម សម្ផស្ស មេបញ្ជាការរងកងរាជអាវុធហត្ថខណ្ឌទួលគោក ដែលឪពុករបស់លោកបានទទួលមរណភាពនៅវេលាម៉ោង ១៣:៣០នាទីរសៀល ថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០២២ ដោយរោគាពាធ។ សពត្រូវបានក្រុមគ្រួសារតម្កល់ធ្វើបុណ្យនៅគេហដ្ឋានរបស់សពក្នុងភូមិសេកយា ឃុំអង្គតាសោម ស្រុកត្រាំកក់ ខេត្តតាកែវ តាមប្រពៃណី។
ក្នុងឱកាសនោះដែរ លោកមេបញ្ជាការកងរាជអាវុធហត្ថខណ្ឌបាននាំយកថវិកាចំនួន៣,៣១០,០០០រៀលចូលរួមរំលែកទុក្ខដ៏ក្រៀមក្រំដល់គ្រួសារសព និងសូមបួងសួងដល់វិញ្ញាណក្ខន្ធសពបានទៅកាន់សុគតិភពកុំបីឃ្លៀងឃ្លាតឡេីយ៕
ដោយ៖ចន្ទ លីហ្សា