ព័ត៌មានទាន់ហេតុការណ៍៖

អតីតរដ្ឋមន្ត្រីហិរញ្ញវត្ថុអង់គ្លេស នាំមុខនៅក្នុងការបោះឆ្នោតជុំទីមួយ

ចែករំលែក៖

នៅក្នុងការបោះឆ្នោតជុំទីមួយ លោក Rishi Sunak អតីតរដ្ឋមន្ត្រីក្រសួងហិរញ្ញវត្ថុ ទទួលបានសំឡេងគាំទ្រ៨៨សំឡេង នាំមុខលើលោកស្រី Penny Mordaunt រដ្ឋលេខាធិការទទួលបន្ទុកពាណិជ្ជកម្មនៃក្រសួងពាណិជ្ជកម្មអង់គ្លេស ទទួលបាន៦៧សំឡេង។
អតីតរដ្ឋមន្ត្រីហិរញ្ញវត្ថុអង់គ្លេស លោក Rishi Sunak ទទួលបានសំឡេងគាំទ្រខ្ពស់បំផុតក្នុងការបោះឆ្នោតជុំទីមួយ ដើម្បីស្វែងរកបុគ្គលដែលអាចឡើងកាន់តំណែងនាយករដ្ឋមន្ត្រីអង់គ្លេសជំនួសលោកបូរីស ចនសុន។
នៅក្នុងការបោះឆ្នោតជុំទីមួយ លោក Rishi Sunak ទទួលបាន៨៨សំឡេង ។ លោកស្រី Penny Mordaunt ទទួលបាន ៦៧សំឡេង ។ រដ្ឋមន្ត្រីការបរទេស Liz Truss ទទួលបាន ៥០សំឡេង…។ តាមគម្រោងនៅថ្ងៃទី១៤ខែកក្កដានឹងមានការបោះឆ្នោតជុំទីពីរ ដើម្បីជ្រើសរើសអ្នកដែលទទួលបានការគាំទ្រខ្ពស់ដើម្បីបន្តដឹកនាំប្រទេសអង់គ្លេស ។
ពេលថ្មីៗនេះដែរ លោក Rishi Sunak ក៏បានប្រកាសផងដែរថាលោកនឹងក្លាយទៅជានាយករដ្ឋមន្ត្រីបន្តពីលោកចនសុនដើម្បីដឹកនាំអង់គ្លេសបន្តទៅមុខទៀត។ លោក Rishi Sunak ក៏បានសន្យាផងដែរថា នឹងកាត់បន្ថយពន្ធដារប្រកបដោយការទទួលខុសត្រូវ ប្រសិនបើលោកជាប់ឆ្នោតក្លាយជានាយករដ្ឋមន្ត្រីអង់គ្លេស៕ ដោយ៖ ធីរីណា

រូប​ថត​ ៖ Telegraph


ចែករំលែក៖