ព័ត៌មានទាន់ហេតុការណ៍៖

គណៈប្រតិភូសមាគមកាយឫទ្ធិនារីកម្ពុជា ដឹកនាំដោយលោកស្រីបណ្ឌិត ពេជ ចន្ទមុន្នី អគ្គស្នងការនៃសមាគមកាយឫទ្ធិនារីកម្ពុជា បានទទួលព្រះរាជានុញ្ញាតចូលក្រាបថ្វាយបង្គំគាល់ សម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ

ចែករំលែក៖

ភ្នំពេញ៖ នៅថ្ងៃព្រហស្បតិ៍ ១រោច ខែអាសាឍ ឆ្នាំខាល ចត្វាស័ក ពុទ្ធសករាជ ២៥៦៦ ត្រូវនឹងថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០២២  គណៈប្រតិភូសមាគមកាយឫទ្ធិនារីកម្ពុជា ដឹកនាំដោយលោកស្រីបណ្ឌិត ពេជ ចន្ទមុន្នី អគ្គស្នងការនៃសមាគមកាយឫទ្ធិនារីកម្ពុជា បានទទួលព្រះរាជានុញ្ញាតិចូលក្រាបថ្វាយបង្គំគាល់ សម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ នៃព្រះរាជាណាចក្រកម្ពុជា នរោត្តម មុនិនាថ សីហនុ ក្នុងសេរីភាព សេចក្តីថ្លៃថ្នូរ និង សុភមង្គល ព្រះប្រធានកិត្តិយស នៃសមាគមកាយឫទ្ធិនារីកម្ពុជា ក្នុងឱកាសព្រះរាជពិធីចម្រើនព្រះជន្ម គម្រប់៨៦  យាងចូល ៨៧ព្រះវស្សា នៅព្រះបរមរាជវាំង​។

ដោយឡែកសម្តេច​រាជបុត្រី​ព្រះ​អនុជ​ នរោត្តម​ អរុណ​រស្មី​ ឧត្តម​ប្រឹក្សា​ផ្ទាល់​ព្រះមហាក្សត្រ​ និង​ជា​ព្រះ​ស្ថាបនិក​មូលនិធិ​មុទិតា​ បាន​សព្វ​ព្រះ​ហឫទ័យ​ចាត់​ក្រុម​គ្រូ​ពេទ្យ​ស្ម័គ្រចិត្ត​ ជាតំណាង​ព្រះអង្គ​ផ្ទាល់​ នាំយកនូវ​ថ្នាំ​ Alershi Chlorine Disinfectant tablets យកទៅជូនមន្ទីរ​ពេទ្យ​ចំនួន​ ៦​ ក្នុង​នោះ​រួមមាន​:

១. មន្ទីរពេទ្យ​បង្អែក​រាជធានីភ្នំពេញ​

២. មន្ទីរពេទ្យ​បង្អែក​​ សម្តេច​ឪ​ សម្តេចម៉ែ​ 

៣. មន្ទីរពេទ្យ​មិត្តភាព​កម្ពុជា​-ចិន​ ព្រះកុសុមៈ​

៤. មន្ទីរពេទ្យ​ ព្រះ​កេតុមាលា​

៥. មន្ទីរពេទ្យ​មិត្តភាព​ខ្មែរ​-សូវៀត​

៦. ប៉ុស្តិ៍​សុខភាព​សម្តេច​ព្រះ​មហា​សង្ឃរាជ​ ប៊ួរ​​ គ្រី​-​ ព្រះ​ករុណា​ ព្រះ​មហាក្សត្រ​ សីហមុនី

ដោយក្នុង​មួយមន្ទីរ​ពេទ្យ​ទទួលបាន​ថ្នាំ​ចំនួន​ ៣០កំប៉ុង​ ស្មេីនឹង​៣,០០០គ្រាប់ ៕

ដោយ ៖ សិលា


ចែករំលែក៖