ព័ត៌មានទាន់ហេតុការណ៍៖

រថយន្តកុងតឺន័រមួយគ្រឿង បេីកបរមិនប្រយ័ត្នរេចង្កូតបុកដើមឈើបាក់​ ៤ដើមរួចធ្លាក់ផ្លូវក្រឡាប់ទាំង​កណ្ដាល​អធ្រាត្រ​

ចែករំលែក៖

ខេត្ត​កំពង់ស្ពឺ​៖​ បេីយោង​តាមប្រភពព័ត៌មានពី​របាយការណ៍​របស់​ស្នងការ​ដ្ឋាន​នគរបាល​ខេត្ត​កំពង់ស្ពឺ​ នៅព្រឹក​ថ្ងៃ​សៅរ៍​ទី​១៦​ ខែកក្កដា​ ឆ្នាំ​២០២២នេះថា​៖​ មានករណីគ្រោះថ្នាក់ចរាចរណ៍មួយលើកំណាត់ផ្លូវជាតិលេខ៤ ចន្លោះគីឡូម៉ែត្រលេខ ១០៣-១០៤ ចំណុចភូមិទី៦ ឃុំយាយម៉ៅពេជ្រនិល ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ​ កាលពីវេលាម៉ោង២៤ ឈានចូលថៃ្ងទី១៦​ កក្កដា​នេះ​ បង្កឡើងដោយរថយន្តកុងតឺន័រមួយគ្រឿង បានរេចង្កូតបុកដើមឈើធ្លាក់ផ្លូវក្រឡាប់តែម្តង។ 

របាយការណ៍​ដដែល​បន្តថា​ ក្នុងហេតុការណ៍នេះបណ្តាលឱ្យរនាំងការពារផ្លូវខូចខាតប្រវែងប្រហែល៥០ម៉ែត្រ,បាក់ដើមឈើ ៤ដើម, រថយន្តរខូចខាតធ្ងន់ធ្ងរ។ 

ក្រោយពេលកើតហេតុ អ្នកបើកបរមិនស្គាល់អត្តសញ្ញាណ(ចុះរត់​គេ​ច) ហើយសមត្ថកិច្ចកំពុងអន្ដរាគមន៍​ ជួយរកមធ្យោបាយរថយន្ដស្ទួច​ ដើម្បីយ​កមករក្សាទុកនៅអធិការដ្ឋាននគរបាលស្រុកភ្នំស្រួ​ច ដើម្បីបន្តនីតិវិធី៕

ដោយ​៖សហការី​


ចែករំលែក៖