ព័ត៌មានទាន់ហេតុការណ៍៖

ជិះម៉ូតូក្នុងល្បឿនលឿនជ្រុលទៅបុករថយន្តពេញទំហឹងបណ្ដាលឱ្យរងរបួសធ្ងន់ ចំណែករថយន្ត នឹងម៉ូតូរងការខូចខាតយ៉ាងដំណំ

ចែករំលែក៖

ភ្នំពេញ ៖ យុវជនម្នាក់ជិះម៉ូតូក្នុងល្បឿនលឿន ខ្វះការប្រុងប្រយ័ត្នជ្រុលទៅបុក រថយន្ដពេញទំហឹងបណ្ដាលឲ្យរងរបួសធ្ងន់ ត្រូវបានបញ្ជូនទៅកាន់មន្ទីរពេទ្យភ្លាមៗ ចំណែករថយន្ត នឹងម៉ូតូរងការខូចខាតយ៉ាងដំណំ។

ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះកើតឡើងកាលពីវេលាម៉ោង៣ និង៣០នាទី រសៀលថ្ងៃទី១៧ ខែកក្កដាឆ្នាំ២០២២ ដែលស្ថិតនៅតាមបណ្ដោយផ្លូវ១៩៣ កែងនឹងផ្លូវ៣៨៨ ស្ថិតក្នុងសង្កាត់ទួលស្វាយព្រៃទី១ ខណ្ឌបឹងកេងកង រាជធានីភ្នំពេញ។

តាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថាមុនពេលកើតហេតុគេបានឃើញរថយន្តមួយគ្រឿងម៉ាក lexus lx470 ពណ៌ស្ករពាក់ស្លាកលេខភ្នំពេញ2P 1575បើកបរដោយបុរសម្នាក់ធ្វើដំណើរតាមបណ្ដោយផ្លូវ ១៩៣ ក្នុងទិសដៅពីជើងទៅត្បូង លុះមកដល់ត្រង់ចំណុចកើតហេតុផ្លូវបំបែកជាបួនស្រាប់តែមានម៉ូតូមួយគ្រឿងម៉ាកស្គូពីពណ៌សពាក់ស្លាកលេខភ្នំពេញ1JK 3227បើកបរដោយយុវជនម្នាក់ធ្វើដំណើរតាមបណ្ដោយផ្លូវ ៣៨៨ ក្នុងទិសដៅពីកើតទៅលិចក្នុងល្បឿនលឿនជ្រុលទៅបុកចំកង់រថយន្តLexus LX470ពេញទំហឹងបណ្ដាលឲ្យផ្លោងទៅបោកនិងកញ្ចក់រថយន្ត បណ្តាលឲ្យរងរបួសធ្ងន់ ត្រូវបានសាច់ញាតិដឹកយកទៅសង្គ្រោះភ្លាម ចំណែករថយន្តនឹងម៉ូតូរងការខូចខាតយ៉ាងដំណំ។

ក្រោយកើតហេតុសម្ថកិច្ចមូលដ្ឋានបានមកដល់រួចបានឲ្យភាគីទាំងសងខាងធ្វើការសម្របសម្រួលគ្នាដោយភាគីខាងម៉ូតូសងថ្លៃការខូចខាតចំនួន ១០០ ដុល្លារទៅភាគីខាងរថយន្តដើម្បីបញ្ចប់រឿងនៅកន្លែងកើតហេតុ ។

ដោយ៖និន សុភ័ស្ត


ចែករំលែក៖