ព័ត៌មានទាន់ហេតុការណ៍៖

ឃាត់ខ្លួន​ជន​ពាក់ព័ន្ធ​ ចំនួន​៣៤​នាក់​ ក្នុងការបង្ក្រាប​បទល្មើស​គ្រឿងញៀន​ទូ​ទាំង​ប្រទេស​ចំនួន​១៦​ករណី​ នាថ្ងៃ​ទី​១៧​កក្កដា​!

ចែករំលែក៖

ភ្នំពេញ​៖​ បើ​យោង​តាម​ប្រភពព័ត៌មាន​ពី​របាយការណ៍​របស់​អគ្គស្នងការ​នគរបាល​ជាតិ​ បានឱ្យដឹងនៅព្រលប់ថ្ងៃអាទិត្យទី១៧​ ខែកក្កដា​ ឆ្នាំ​២០២២នេះថា​៖​ ជនសង្ស័យ​ចំនួន​៣៤​នាក់​(​ស្រី​៥​នាក់​)​ ត្រូវ​បាន​សមត្ថកិច្ច​ឃាត់ខ្លួន​ក្នុង​ប្រតិបត្តិការ​ប​ង្ក្រា​ទ​បទល្មើស​គ្រឿងញៀន​ចំនួន​១៦​ករណី​ទូ​ទាំង​ប្រទេស​ នៅ​ថ្ងៃ​ទី​១៧​ ខែកក្កដា​នេះ​ ។​ ដូច្នេះ​សូម​និយាយ​ថា​ទេ​ចំពោះ​គ្រឿងញៀន​ !​ 

​ក្នុង​ចំណោម​ជនសង្ស័យ​ទាំង​ចំនួន​៣៤​នាក់​ រួម​មាន​៖​ជួញដូរ​ ១០​ករណី​ ឃាត់​ ១៨​នាក់​(​ស្រី​ ៥​នាក់​)​ ,​ដឹក​ជញ្ជូន​ រក្សា​ទុក​ ១​ករណី​ ឃាត់​ ១​នាក់​ ,ប្រើប្រាស់​ ៥​ករណី​ ឃាត់​ ១៥​នាក់​ ។​

​វត្ថុ​តាង​ដែល​ចាប់​យក​សរុប​ក្នុង​ថ្ងៃ​ទី​១៧​ ខែកក្កដា​ រួម​មាន​៖​​មេ​តំ​ហ្វេ​តា​មីន​(Ice)​ ស្មេីនិង​​ ៦៧,៩៣​ក្រាម​ និង​២០​កញ្ចប់​តូច​ និង​ មេ​តំ​ហ្វេ​តា​មីន​(wy)ស្មេីនិង​០,៥៦​ក្រាម​ ។​

​លទ្ធផល​ខាងលើ​ ១០​អង្គភាព​បាន​ចូលរួម​បង្ក្រាប​ ៖​ 

​នគរបាល​ ៖​ ៧​អង្គភាព​ 

១​ /​ មន្ទីរ​៖​ ជួញដូរ​ ២​ករណី​ ឃាត់​ ២​នាក់​ ប្រើប្រាស់​ ១​ករណី​ ឃាត់​ ៥​នាក់​ ស្រី​ ១​នាក់​ ចាប់​យក​Ice​ ១១,០៥​ក្រាម​។​ 

២​ /​ កំពង់ឆ្នាំង​៖​ ជួញដូរ​ ១​ករណី​ ឃាត់​ ១​នាក់​ ប្រើប្រាស់​ ២​ករណី​ ឃាត់​ ២​នាក់​ ចាប់​យក​Ice​ ១​កញ្ចប់​តូច​។​ 

៣​ /​ ក្រចេះ​៖​ ជួញដូរ​ ១​ករណី​ ឃាត់​ ០​នាក់​ ចាប់​យក​Ice​ ២​កញ្ចប់​តូច​។​ 

៤​ /​ រាជធានី​ភ្នំពេញ​៖​ ជួញដូរ​ ១​ករណី​ ឃាត់​ ១​នាក់​ ចាប់​យក​Ice​ ២,៩៥​ក្រាម​។​ 

៥​ /​ ព្រៃវែង​៖​ ប្រើប្រាស់​ ១​ករណី​ ឃាត់​ ១​នាក់​ ចាប់​យក​Ice​ ០,០៥​ក្រាម​។​ 

៦​ /​ សៀមរាប​៖​ រក្សា​ទុក​ ១​ករណី​ ឃាត់​ ១​នាក់​ ប្រើប្រាស់​ ១​ករណី​ ឃាត់​ ៧​នាក់​ ចាប់​យក​Ice​ ៧,៩៩​ក្រាម​។​ 

៧​ /​ ត្បូងឃ្មុំ​៖​ ជួញដូរ​ ១​ករណី​ ឃាត់​ ១​នាក់​ ចាប់​យក​Ice​ ២​កញ្ចប់​តូច​។​

​កងរាជអាវុធហត្ថ​ ៖​ ៤​អង្គភាព​ 

១​ /​ កំពង់ចាម​៖​ ជួញដូរ​ ១​ករណី​ ឃាត់​ ១​នាក់​ ចាប់​យក​Ice​ ០,២២​ក្រាម​។​ 

២​ /​ កំពត​៖​ ជួញដូរ​ ១​ករណី​ ឃាត់​ ២​នាក់​ ចាប់​យក​Ice​ ៤១,៥៣​ក្រាម​។​ 

៣​ /​ រាជធានី​ភ្នំពេញ​៖​ ជួញដូរ​ ១​ករណី​ ឃាត់​ ១​នាក់​ ចាប់​យក​Ice​ ១៥​កញ្ចប់​តូច​។​ 

៤​ /​ ព្រះ​សីហ​នុ​៖​ ជួញដូរ​ ១​ករណី​ ឃាត់​ ៨​នាក់​ ស្រី​ ៤​នាក់​ ចាប់​យក​Ice​ ៤,១៤​ក្រាម​ និង​Wy​ ០,៥៦​ក្រាម​ ៕​ដោយ​៖ស​ តារា​

រូបភាព៖ ឯកសារ


ចែករំលែក៖