ព័ត៌មានទាន់ហេតុការណ៍៖

ជិះម៉ូតូទៅមើលស្រែក្នុងល្បឿនលឿនជ្រុលចង្កូតបុកដើមអាកាស្យាក្បែរផ្លូវបណ្ដាលឱ្យស្លាប់

ចែករំលែក៖

ខេត្តបន្ទាយមានជ័យ៖ បុរសម្នាក់ត្រូវបានពលរដ្ឋប្រទះឃើញស្លាប់ ខណៈជិៈម៉ូតូទៅមើលស្រែក្នុងល្បឿនលឿនទៅបុក ដើមអាកាស្យានៅក្បែរផ្លូវ បណ្ដាលឲ្យស្លាប់នៅវេលាម៉ោង១និង២៥នាទីរសៀលថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០២២ ស្ថិតត្រង់ចំណុចផ្លូវបំបែកពីភូមិត្រពាំងប្រីយ៍ ទៅត្រពាំងក្រឡុងចម្ងាយប្រហែល២០០ម៉ែត្រស្ថិតនៅ ភូមិត្រពាំងប្រីយ៍ឃុំភ្នំដី ស្រុកភ្នំស្រុក 

នគរបាលបានបន្តប្រាប់ថា៖ ជនរងគ្រោះមានឈ្មោះ ណាប់ ឈួម ភេទប្រុស អាយុ៤៨ឆ្នាំ រស់នៅភូមិស្ពានក្មេង ឃុំភ្នំដី ស្រុកភ្នំស្រុក  បើកបរម៉ូតូម៉ាកហុងដាទ្រីម ពណ៌ខ្មៅ ស៊េរីឆ្នាំ២០១២ ពាក់ស្លាកលេខបន្ទាយមានជ័យ ១F១៩៨១ ។

នគរបាលបានបញ្ជាក់ទៀតថា៖ មុនពេលកើតហេតុជនរងគ្រោះ បានបើកម៉ូតូទៅមើលស្រែក្នុងទិសដៅពីលិចទៅកើត ក្នុងល្បឿនលឿន ពេលមកដល់ចំណុចកើតហេតុ សង្ស័យឡើងទំនប់កាត់ទទឹងផ្លូវមិនបន្ថយល្បឿនបណ្តាលឲ្យផ្លោងហោះទាំងមនុស្សនិងម៉ូតូ ទៅបុកចំដើមអាកាស្យាដែលនៅខាងស្តាំដៃ បណ្ដាលឲ្យកើតមានគ្រោះថ្នាក់បាត់បង់ជីវិតតែម្ដង ។ សពនិងម៉ូតូបានប្រគល់ជូនសាច់ញាតិរៀបចំធ្វើបុណ្យតាមប្រពៃ​ណី ៕

ដោយ ៖ វណ្ណា


ចែករំលែក៖