ព័ត៌មានទាន់ហេតុការណ៍៖

នគរបាលខណ្ឌច្បារអំពៅ ឃាត់ខ្លួនជនសង្ស័យ០២នាក់ពាក់ព័ន្ធករណីឃាតកម្ម

ចែករំលែក៖

    ភ្នំពេញ ៖ កម្លាំងសមត្ថកិច្ចនគរបាលប៉ុស្តិ៍ព្រែកថ្មី នៃអធិការដ្ឋាននគរបាលខណ្ឌច្បារអំពៅ កាលពីវេលាម៉ោង១៣ និង៣០នាទីថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០២២ម្សិលមិញ បានចាប់ខ្លួនជនជាប់ចោទឈ្មោះ សយ តាក់ តាមដីកាបង្គាប់ឲ្យចាប់ខ្លួន-ឃុំខ្លួនលេខ ១២០ ដ.ច.ន ចុះថ្ងៃទី ០២-០៣-២០១៧ និងចាប់ខ្លួនជនជាប់ចោទឈ្មោះ សយ ញ៉ែម តាមដីកាបង្គាប់ឲ្យចាប់ខ្លួន-ឃុំខ្លួនលេខ ១២១ ដ.ច.ន ចុះថ្ងៃទី ០២-០៣-២០១៧ ចេញដោយលោក ពេជ ម៉ារ៉ែន ប្រធានក្រុមប្រឹក្សាជំនុំជម្រះ នៃសាលាដំបូងរាជធានីភ្នំពេញ នៅចំណុចភូមិព្រែកថ្មី សង្កាត់ព្រែកថ្មី ខណ្ឌច្បារអំពៅ ពីបទ ៖ ឃាតកម្ម ប្រព្រឹត្តនៅចំណុចក្នុងវត្តអម្ពរវ័ន (ហៅវត្តព្រែកថ្មី) ផ្លូវ លំ ភូមិព្រែកថ្មី សង្កាត់ព្រែកថ្មី ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ កាលពីថ្ងៃទី ៣១-១០-២០១៥។

     សមត្ថកិច្ចបានឲ្យដឹងថា ជនជាប់ចោទចំនួន ០២នាក់ ៖ 

១-ឈ្មោះ សយ តាក់ ភេទ ប្រុស អាយុ ៣០ឆ្នាំ ជនជាតិ ខ្មែរ មុខរបរ លក់ផ្កា ។

២-ឈ្មោះ សយ ញ៉ែម ភេទ ប្រុស អាយុ ៣២ឆ្នាំ ជនជាតិ ខ្មែរ មុខរបរ លក់ផ្កា ។

+ទាំង ០២នាក់ ស្នាក់ភូមិព្រែកថ្មី១ សង្កាត់ព្រែកថ្មី ខណ្ឌច្បារអំពៅ។

+លទ្ធផលធ្វើតេស្តទឹកនោមរបស់ជនសង្ស័យទាំង ០២នាក់ ៖ អវិជ្ជមាន (គ្មានសារធាតុញៀន) ។ 

      បច្ចុប្បន្ននេះ ជនសង្ស័យខាងលើកំពុងឃុំខ្លួននៅអធិការដ្ឋាននគរបាលខណ្ឌច្បារអំពៅ ដើម្បីកសាងសំណុំរឿងបញ្ចូនទៅកាន់តុលាការចាត់ការតាមច្បាប់ ៕

ដោយ ៖ ភារ៉ា ដង្កោ


ចែករំលែក៖