ព័ត៌មានទាន់ហេតុការណ៍៖

លោកឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត បញ្ជាឱ្យដាក់វិន័យធ្ងន់ធ្ងរបំផុត ចំពោះកងទ័ពដែលរកឃើញគ្រឿងញៀន ព្រោះគ្រឿងញៀនបំផ្លាញគ្រប់បែបយ៉ាង

ចែករំលែក៖

ភ្នំពេញ ៖ លោកឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរង កងយោធពលខេមរភូមិន្ទ និងជា មេបញ្ជាការ កងទ័ពជើងគោក បានបញ្ជាឲ្យដាក់វិន័យធ្ងន់ធ្ងរបំផុត ចំពោះកងទ័ពដែលរកឃើញគ្រឿងញៀន ព្រោះគ្រឿងញៀនបំផ្លាញគ្រប់បែបយ៉ាង ។ 

លោកឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត មានប្រសាសន៍ថា, ក្នុងកងទ័ពខ្ញុំត្រូវដាក់ពិន័យឲ្យតឹងតែងមែនទែន ។ ឥឡូវគឺចាប់ផ្ដើមមានបញ្ហា កាត់ចោលបញ្ហាខ្លះ ព្រោះ ! ខ្ញុំប្រាប់អញ្ចេះ ! យើងមនោសញ្ជេតនាត្រូវមានព្រំដែន អង្គភាពខ្លះគាត់ យោគយល់ច្រើនដងពេក តែមិនចំ ឱ្យតែមានសារធាតុញៀនគាត់យោគយល់យកទៅបណ្ដុះបណ្ដាល ព្យាបាលអប់រំសុខភាព ជាមកវិញ គាត់ប្រើទៀត។

លោកឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត បានថ្លែងបន្តទៀតថា, ខ្ញុំថាឥឡូវយើងត្រូវគិតយ៉ាងម៉េច បើយើងមិនរឹតបន្តឹងទេ យើងកំពុងតែធ្វើបាប ។ ធ្វើបាបទីមួយ គឺធ្វើបាប ក្មេងជាទាហានមួយហ្នឹង វាញៀនហើយ វាអាងតែសិទ្ធិយើងមានមនោសញ្ចេតនា ឲ្យវាចូលកងទ័ពវិញរហូត គឺខូចមនុស្សហើយ។ លោកថ្លែងថា, ខ្ញុំធ្លាប់ឃើញ កូនទាហានខ្ញុំម្នាក់ តែអានេះជាកំហុសរបស់ខ្ញុំដែរ យើងក្តាប់មិនបាន ! ពេលនោះវាសុំច្បាប់ ទៅក្រៅមួយរយៈ ដល់ពេលមានច្បាប់យើងក៏អនុញ្ញាត វាទៅបំពេញភារកិច្ចខាងក្រៅ ! វាប្រើសារធាតុញៀននោះយូរពេកវាធ្វើឱ្យខួរក្បាល គឺគ្រឿងញៀននោះវាស៊ីខួរក្បាលវា ម្តាយឪពុកមកយំរាល់ថ្ងៃ ខណៈកូននឹងវាទៅជាលើៗអស់! ។

លោកឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត បានលើកឡើងថា, ឥឡូវយើងគិតមើលចិញ្ចឹមកូនតាំងពីបាតជើងក្រហមងាល រហូតដល់ធំប៉ុណ្ណឹងហើយ ជួយមិនរួច រហូតដល់ញៀន ខ្លាំងក្លាយជាបន្ទុករបស់ឪពុកម្ដាយ ។ លោកបានបន្តថា, ឪពុកម្ដាយអង្គុយយំរហូត ។ បញ្ហាទីពីរ យើងកំពុងតែធ្វើបាបទៅដល់ឪពុកម្ដាយ ឪពុកម្ដាយណាដែលឲ្យកូនមកចូលទ័ព ពាក់ព័ន្ធនឹងគ្រឿងញៀន គឺឲ្យចូលដើម្បីមានវិន័យ  មិនឲ្យមានគ្រឿងញៀន ។ ទីបី គឺកំពុងតែបំផ្លាញ អនាគតធ្វើបាបអ្នកផ្សេង និងឪពុកម្ដាយអ្នកផ្សេង ដោយសារ បើវាជក់ហើយ វាចែកចាយ គឺវានាំគេខូច ហើយបើយើងមិនកាត់វាទេ ទុកនៅហ្នឹង ឲ្យវាសាបព្រោះ ពេលហ្នឹងមនុស្សផ្សេងទៀត កាន់តែបន្តឆ្លងខូច ដោយសារតែមនុស្សម្នាក់ គ្រួសារមួយត្រូវមានបញ្ហា បើវាធ្វើបាបដល់មនុស្ស ១០នាក់  ស្មើនឹង 10 គ្រួសារ។ អ្វីដែលគេឲ្យវាមកចូលទ័ព គឺឱ្យមានវិន័យ មិនមែនចូលទ័ពដើម្បីចម្លងគ្រឿងញៀនទេ ។ នេះនៅក្នុងកងទ័ពជើងគោក តាំងពីខ្ញុំមកកាន់ ឲ្យអនុវត្ត ឱ្យបានច្រើន បើយើងមិនទប់ មិនមែនគេថាយើងអមនុស្សធម៌ទេ ។ ខណៈអ្នកខ្លះយល់ឃើញថាធ្វើរបៀបនេះ គ្មានមនោសញ្ជេតនា ឬមិនយោគយល់គាត់ គេថាឲ្យយោគយល់ត្រូវតែមានព្រំដែន ! អ្នកខ្លះត្រូវបានគេផ្ដល់ឱកាស យកទៅដំបូងត្រូវបាន ដាក់ឲ្យបណ្ដុះបណ្ដាល ទៅកន្លែងអប់រំបាត់ ជាគ្រឿងញៀន ត្រឡប់មកវិញកែខ្លួន តែមិនកែខ្លួន គឺមិនយោគយល់ទេ បញ្ជាឲ្យដាក់វិន័យធ្ងន់ធ្ងរបំផុត ចំពោះកងទ័ពដែលរកឃើញគ្រឿងញៀន ព្រោះគ្រឿងញៀនបំផ្លាញគ្រប់បែបយ៉ាង ៕

ដោយ ៖ សុខ ខេមរា


ចែករំលែក៖