ព័ត៌មានទាន់ហេតុការណ៍៖

ឃាត់ខ្លួនជនសង្ស័យម្នាក់ ពាក់ព័ន្ធករណីគ្រឿងញៀននៅស្រុកត្រាំកក់

ចែករំលែក៖

ខេត្តតាកែវ ៖ ជនសង្ស័យម្នាក់ ត្រូវបានសមត្ថកិច្ចធ្វើការឃាត់ខ្លួនក្រោយឆែកឆេររកឃើញមានថ្នាំញៀន០៨កញ្ចប់តូចនៅលើខ្លួន ។

យោងតាមការបញ្ជាក់ពីលោកវរសេនីយ៍ឯក ឌុក ធីយ៉ា អធិការនគរបាលស្រុកត្រាំកក់ បានឱ្យដឹងថា កាលពីថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០២២ ដោយមានបទបញ្ជាយ៉ាងមើងម៉ាត់របស់ លោកឧត្តមសេនីយ៍ទោ ឈាង ផាន់ណារ៉ា ស្នងការនគរបាលខេត្តតាកែវ កម្លាំងជំនាញអធិការដ្ឋាននគរបាលស្រុកត្រាំកក់ សហការជាមួយប៉ុស្តិ៍នគរបាលរដ្ឋបាលជាងទង បានធ្វើការចេញល្បាតត្រង់ចំណុចគោលដៅសំខាន់ៗ លុះដល់ចំណុចផ្លូវចូលភូមិស្ថិតនៅភូមិមឿងចារ ឃុំជាងទង ស្រុកត្រាំកក់ ខេត្តតាកែវ ដោយមានការសង្ស័យកម្លាំងសមត្ថកិច្ចក៏បានធ្វើការឃាត់ខ្លួនសាកសួរជនសង្ស័យចំនួនម្នាក់ ឈ្មោះ នាង ណែម ភេទប្រុសអាយុ ៣២ឆ្នាំ រស់នៅក្នុងភូមិមឿងចារ ឃុំជាងទង ស្រុកត្រាំកក់ ខេត្តតាកែវ និងធ្វើការឆែកឆេរក៏ប្រទះឃើញមានម្សៅក្រាមពណ៏សថ្លាសង្ស័យថាជាសារធាតុញៀនចំនួន ០៨កញ្ចប់តូច នៅលើខ្លួនជនសង្ស័យ ហើយថ្នាំញៀនដែលខ្លួនយកមក គឺយកមកពីឈ្មោះ តូង ភេទប្រុស អាយុ ៣០ឆ្នាំ នៅភូមិព្រៃឈើទាល ឃុំពពេល ស្រុកត្រាំកក់ ភ្លាមនោះសមត្ថកិច្ចក៏ធ្វើការឃាត់ខ្លួនជនសង្ស័យរួច ក៏បញ្ជូនជនសង្ស័យរួម និងវត្ថុតាងមកអធិការដ្ឋាននគរបាលស្រុកត្រាំកក់ដើម្បីកសាងសំណុំរឿងតាមនីតិវិធី ៕

ដោយ៖សុខាសែនជ័យ


ចែករំលែក៖