ភ្នំពេញ ៖ នៅព្រឹកថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០២២ លោកឧត្តមសេនីយ៍ឯក ហ៊ុន ជា បានបង្ហោះលើ facebook ផ្លូវការរបស់លោក បញ្ជាក់ពី បកស្រាយ និងស្រាយចម្ងល់មួយចំនួន ជូនបងប្អូន ជាទីស្រលាញ់ ដោយលោកបញ្ជាក់ថា, រថយន្ដដែលបានបំពាក់គ្រឿងផ្សេងៗ ដូចជាគ្រឿងការពាររថយន្ដ និងក៏ដូចជាគ្រឿងបំពាក់បំភ្លឺផ្សេងៗនៅលើរថយន្ត របស់ខ្ញុំ គឺសំរាប់ប្រើប្រាស់នៅក្នុងព្រៃ ដែលគ្មានមនុស្ស និង គ្មានរថយន្ដផ្សេងៗ ធ្វើដំណើរជិតឡើយ។
លោកឧត្តមសេនីយ៍ឯក ហ៊ុន ជា បានបន្តថា , គួរបញ្ជាក់ថានៅលើពិភពលោក សំរាប់រថយន្ដ OffRoad គឺគេបំពាក់គ្រឿងការពារ និងគ្រឿងបំភ្លឺផ្សេងៗ ដើម្បីផ្ដល់លក្ខណៈងាយស្រួលដល់អ្នកបើកបរ នៅក្នុងព្រៃ និងកន្លែងដែលគ្មានមនុស្ស។
បញ្ជាក់: គ្រឿងបំពាក់ផ្សេងៗ ដូចជាគ្រឿងការពារ គ្រឿងបំភ្លឺផ្សេងៗ បើខុស គឺខុសនិងអ្នកប្រើ តើគាត់ប្រើវានៅពេលណា កន្លែងណា ឧទារហណ៍ថា
1» គ្រឿងការពាររថយន្ដ បើរំខានដល់អ្នកដទៃ គឺគាត់មិនអាចបើកបរក្នុងក្រុងបានទេ
2» គ្រឿងបំភ្លឺផ្សេងៗ បើគាត់បំពាក់ ហើយគាត់អត់បើក ពេលគាត់ធ្វើដំណើរក្នុងក្រុងផង សំខាន់ត្រង់ថា គាត់បានបិទត្រឹមត្រូវ គាត់មិនបានរំខានដល់អ្នកដទៃទេ។
សូមបងប្អូន កុំយករថយន្ដ OffRoad មួយចំនួន ដែលគាត់មិនដឹង និងធ្វើខុសមួយ ចំនួនមកបូករួមទាំងអស់ ព្រោះថា ត្រីមួយស្រះ មិនសុទ្ធតែ ស្អុយទាំងអស់ទេ។
ក្នុងនោះខ្ញុំក៏សូមសំណូមពរដល់បងប្អូន ស្រលាញ់រថយន្ដ OffRoad មេត្តា ធ្វើយ៉ាងណាកុំអោយរំខានដល់បងប្អូនដែលធ្វើដំណើរតាមដងផ្លូវ មេត្តា កុំអោយបងប្អូនប្រជាពលរដ្ឋ ខឹងនិងបងប្អូន OffRoad ដែលគេត្រឹមត្រូវ បើមិនដឹងថា OffRoad មានន័យថាម៉េចទេ សូមកុំប្រើវានៅលើដងផ្លូវ។
កុំមើលតែដើមឈើមួយដើម សូមមេត្តាមើលព្រៃទាំងមូលផង។
ពីខ្ញុំ ហ៊ុន ជា អ្នកស្រលាញ់រថយន្ដ
HC Cambodia 🇰🇭 off-road ៕
ដោយ ៖ សុខ ខេមរា