ព័ត៌មានទាន់ហេតុការណ៍៖

រថយន្តកុងតឺន័របុកម៉ូតូពីក្រោយបណ្តាលឱ្យនារី២នាក់រងរបួសធ្ងន់

ចែករំលែក៖

ភ្នំពេញ​៖ នារីពីរនាក់បានរងរបួសធ្ងន់ត្រូវបានបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យភ្លាមៗបន្ទាប់ត្រូវរថយន្តកុងតឺន័របុកពីក្រោយពេញទំហឹងកាលពីវេលាម៉ោង១និង៣០នាទីរសៀលថ្ងៃទី២១ខែកក្កដា​ ឆ្នាំ២០២២​នៅចំណុចជញ្ជីងថ្លឹងឡានចាស់​ តាមបណ្តោយមហាវិថីចោមចៅ​ ស្ថិតក្នុងសង្កាត់ចោមចៅទី២​ ខណ្ឌពោធិ៍សែនជ័យ​ ។ 

តាមប្រភពព័ត៌មានបានឱ្យ​ដឹងថា​ មុនពេលកេីតហេតុគេបានឃេីញនារីពីរនាក់ជិះម៉ូតូមួយម៉ាកហុងដាឌ្រីម​ ពណ៌ខ្មៅ​ ពាក់ស្លាកលេខកំពត​ 1P 3993 ធ្វេីដំណេីរតាមបណ្តោយមហាវិថីចោមចៅក្នុងទិសដៅពីលិចទៅកេីតខណៈមកដល់ចំណុចកេីតហេតុស្រាប់តែមានរថយន្តកុងតឺន័រ​ របស់ក្រុមហ៊ុនL. M. H​ ក្បាលពណ៌ស​ ពាក់ស្លាកលេខភ្នំពេញ3E 2086 ធ្វេីដំណេីរមកពីក្រោយបុកពេញទំហឹងបណ្តាលឱ្យអ្នកជិះម៉ូតូដួលទៅនឹងថ្នល់រងរបួសធ្ងន់​ ។ 

ក្រោយកេីតហេតុជនរងគ្រោះត្រូវបានរថយន្តសង្គ្រោះដឹកទៅមន្ទីរពេទ្យភ្លាមៗចំណែករថយន្តនិងម៉ូតូត្រូវបានសមត្ថកិច្ចចុះធ្វេីការវាស់វែងយកទៅរក្សាទុករង់ចាំដោះស្រាយពេលក្រោយ៕

ដោយ៖សុខាសែនជ័យ


ចែករំលែក៖