ព័ត៌មានទាន់ហេតុការណ៍៖

ឧត្តមសេនីយ៍ត្រី វ៉ា ចាន់កុសល ស្នងការរងនគរបាលខេត្ត ជាប្រធានក្រុមការងារទទួលខុសត្រូវឃុំផាត់សណ្តាយបានចេញប្រតិបត្តិការបង្រ្កាបបទល្មើសនេសាទ នៅបឹងទន្លេសាប

ចែករំលែក៖

   ខេត្តកំពង់ធំ ៖ នៅថ្ងៃទី២១  ខែកក្តដា ឆ្នាំ២០២២ ក្រុមការងារប្រចាំការអនុវត្តបទបញ្ជាទប់ស្កាត់ និងបង្ក្រាបបទល្មើសនេសាទបឹងទន្លេសាប ឈរជើងនៅចំណុចផាត់សណ្តាយ ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ ។

ដឹកនាំដោយលោក ឧត្តមសេនីយ៍ត្រី វ៉ា ចាន់កុសល ស្នងការរងនគរបាលខេត្ត និងជាប្រធានក្រុមការងារទទួលខុសត្រូវឃុំផាត់សណ្តាយ ស្រុកកំពង់ស្វាយ ។ 

     ក្រុមការងារអនុវត្តតាមបទបញ្ជាបានចេញប្រតិបត្តិការបង្រ្កាបបទល្មើសនេសាទ នៅចំណុច ចាប់ពីមាត់ព្រែកអំបែងចែស ដល់ព្រែកពោធិ៍ជ្រៃ ក្នុងភូមិសាស្ត្រ  ឃុំផាត់សណ្តាយ ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ ទទួលបានលទ្ធផលដូចខាងក្រោម ÷ បង្ករសំណុំរឿងបានចំនួន០១ករណី រុះរើបំផ្លាញចោលវត្ថុតាង នៅនឹងកន្លែងរួមមាន របាំងសាច់អួនចំនួន០៤របាំង ប្រវែង៨០០ម៉ែត្រ ឡុកចំនួន០៨គ្រឿង លបលូចំនួន១២លប បង្គោលចំនួន៦០០ដើម ចាក់លែងត្រីស្រស់ចំរុះចំនួន១៥គីឡូក្រាមចូលទន្លេវិញ ។

         ឧត្តមសេនីយ៍ត្រី វ៉ា ចាន់កុសល បានសំណូមពរដល់បងប្អូនប្រជានេសាទទាំងអស់ ដែលនេសាទនៅរដូវត្រីពងដែលមានលក្ខណៈទ្រង់ទ្រាយធំ សូមបញ្ឈប់សកម្មភាពនេសាទល្មើសច្បាប់ទាំងនេះ ព្រោះក្រុមការងារនៅតែបន្តចុះបង្ក្រាបបទល្មើសនេសាទនៅបឹងទន្លេសាប។ អ្វីដែលព្រួយបារម្ភ ការបំផ្លាញនៅធនធានធម្មជាតិ យើងទាំងអស់គ្នាចូលរួមទប់ស្កាត់ និងការពារ ថែរក្សាឲ្យបានជានិរន្តរ៍ ៕

ដោយ៖សហការី(កំពង់ធំ)


ចែករំលែក៖