ព័ត៌មានទាន់ហេតុការណ៍៖

ព្រះសង្ឃត្រូវជៀសឱ្យឆ្ងាយពីគ្រឿងញៀនដែលសង្គមស្អប់ខ្ពើម

ចែករំលែក៖

ខេត្តបន្ទាយមានជ័យ៖ ថ្លែងក្នុងពិធីបើកបវេសនកាលឆ្នាំសិក្សាថ្មី២០២២-២០២៣នៅសាលាពុទ្ធិកបឋមសឹក្សាម៉ាចសត្ថារាមមារិទ្ធ ឋិតនៅក្នុងវត្តរតនារាម ផ្សារកណ្ដាល ក្នុងភូមិផ្សារកណ្ដាល សង្កាត់/ក្រុងប៉ោយប៉ែតនៅព្រឹកថ្ងៃទី២២ខែកក្កដាឆ្នាំ២០២២នេះដែលមានការនិមន្តនិងអញ្ជើញចូលរួមពីព្រះគ្រូអនុគណក្រុងប៉ោយប៉ែតប៉ុក ចំរើន, ព្រះគ្រូចៅអធិការវត្តផ្សារកណ្ដាលតែម ម៉ាច និងព្រះសង្ឃ យាយជី តាជីប្រមាណជិត២០០អង្គ/នាក់ លោកបៀវ ថាប្រធានមន្ទីរធម្មការនិងសាសនាខេត្តបានមានប្រសាសន៌ថាៈព្រះសង្ឃដែលគង់នៅទីអារាមនានាត្រូវជៀសឱ្យឆ្ងាយពីគ្រឿងអបាយមុខដូចជាគ្រឿងញៀនជាដើម។ 

លោកបានបញ្ជាក់ថា ការបើកសាលាពុទ្ធិកៈនេះគីជាថ្នាលមួយចំពោះព្រះសង្ឃកូននេនតូចៗដែលឪពុកម្ដាយមានការខ្វះខាតយកកូនៗចាប់ពីអាយុ១០ឆ្នាំមកដាក់ឱ្យសិក្សានៅក្នុងវត្តអារាម ព្រោះថាមានតែវត្តនេះហើយដែលផ្ដល់ចំណេះដឹងដល់កូននេនដែលឱពុកម្ដាយជួបបញ្ហាក្នុងសង្គមគ្រួសារ។  លោកបន្ថែមថា អ្នកដែលបានបួសបានរៀនហើយមិនសូវមានលទ្ធភាពគឺគង់មានឱកាសរៀនភាសាបរទេសដូចជាភាសាចិន ថៃនិងអង់គ្លេស កាណាដាដែរ  ហើយបើយោងតាមការណែនាំរបស់ក្រសួង ក៏ដូចអភិបាលខេត្ត គឺឱ្យព្រះតេជព្រះគុណគ្រប់ព្រះអង្គក៏ដូចជាចៅអធិការវត្តជួយផ្សព្វផ្សាយអំពីគ្រឿងញៀនជាងនេះ កុំឱ្យមានកើតក្នុងបណ្ដាវត្តអារាមចូលជ្រៀតដល់ព្រះសង្ឃ ត្រូវចូលរួមទប់ស្កាត់ព្រោះបញ្ហាទាំងនោះដែលកើតមកវាមិនស្គាល់បុណ្យបាបទេ វាងាយនឹងឆ្កួតវង្វេង។

    ម្យ៉ាងទៀតព្រះទេជព្រះគុណដែលមានទូរស័ព្ទប្រើប្រាស់ក្នុងប្រព័ន្ធហ្វេសប៊ុកគួរមានការប្រុងប្រយត្ន័ខ្ពស់ផងដែរ រឿងដែលមិនត្រូវធ្វើគួរកុំធ្វើនាំឱ្យប៉ះពាល់ដល់វិស័យព្រះពុទ្ធសាសនា នេះជាការផ្ដាំផ្ញើរបស់ថ្នាក់ដឹកនាំ។

  ក្នុងពិធីនោះព្រះគ្រូចៅអធិការវត្តផ្សារកណ្ដាលតែម ម៉ាចបានមានថេរដីកាបន្ថែមថា រយៈពេលជិត២ឆ្នាំព្រះអង្គបានចំណាយថវិកាសាងសង់នូវទីសក្ការៈផ្សេងដូចជារបងវត្ត កុដិ ចាក់ដីក្នុងទីធ្លាជាដើម ដោយចំណាយបច្ច័យកសាងយ៉ាងច្រើន។ 

ព្រះអង្គក៏បានអំពាវនាវដល់សប្បុរសជនដែលនៅទីជិតឆ្ងាយមេត្តាចូលរួមជាបច្ច័យដើម្បីបន្តកសាងវត្តខាងលើឱ្យហើយតាមការកំណត់ដើម្បីទុកដាក់ឱ្យប្រើប្រាស់ជាប្រយោជន៍រួមសម្រាប់កូនចៅជំនាន់ក្រោយនិងជាកន្លែងបណ្ដុះបណ្ដាលវិជ្ជាជីវៈដ៏សំខាន់ដល់កូននេនតូចៗគ្មានទីពុំនាក់យកវត្តធ្វើជាចំណេះដើម្បីកសាងខ្លួនឱ្យជៀសផុតពីគ្រឿងអបាយមុខ។ ចំណេះចេះដឹងរយៈពេលប៉ុន្មានខែកន្លងមកនេះដែលព្រះគ្រូបានខិតខំលើកូននេនតូចៗគីមានសញ្ញាភ្លើងខៀវបន្តិចហើយ ព្រោះកាលពីមុនកូនៗទាំងអស់នោះគ្មានរបៀបរៀបរយទេ ខ្វះការអប់រំ។  ព្រះគ្រួមានថេដីកាបន្ថែមថា ការបើកសាលាពុទ្ធិកៈថ្ងៃនេះគីចង់បណ្ដុះបណ្ដាលដល់ព្រះសង្ឃយើងឲ្យឱ្យជួយសង្គមជាតិនិងសាសនា ពេលលោកមានចំណេះចេះដឹងហើយដើម្បីអនាគត។ ការដឹកនាំប្រទេសយើងរីកចម្រើនទៅបានអាស្រ័យទៅលើព្រះសង្ឃមានចំណេះដឹងខ្លះ ពេលចេញទៅមានការងារធ្វើក៏ប្រទេសយើងរីកចម្រើនផងដែរ៕

ដោយ ៖ វណ្ណា


ចែករំលែក៖