ព័ត៌មានទាន់ហេតុការណ៍៖

រថយន្តកូរ៉ូឡាបុកម៉ូតូសណ្ដោងរ៉ឺម៉កនៅផ្លូវ៥០ម៉ែត្របណ្ដាលឱ្យរងការខូចខាត

ចែករំលែក៖

ភ្នំពេញ ៖ រថយន្តកូរ៉ូឡាមួយគ្រឿងបានបុកជាមួយនឹងម៉ូតូសណ្ដោងរុឺម៉កនៅត្រង់ចំណុចចផ្លូវបំបែកជាបួនបណ្ដាលឱ្យរងការខូចខាត កាលពីវេលាម៉ោង ១១និង៣០នាទីថ្ងៃទី២៣ ខែកក្កដាឆ្នាំ២០២២ នៅតាមបណ្ដោយផ្លូវ៥០ម៉ែត្រ ក្នុងភូមិប្រការ សង្កាត់ព្រៃស ខណ្ឌដង្កោ រាជធានីភ្នំពេញ។

     ប្រភពព័ត៌មាននៅកន្លែងកើតហេតុបានឱ្យដឹងថា មុនពេលកើតហេតុម៉ូតូសណ្ដោងរុឺម៉កដឹកម្សៅបៀកបើកបរដោយយុវជនម្នាក់រួមដំណើរជាមួយនឹងយុវជនម្នាក់ទៀតធ្វើដំណើរតាមបណ្ដោយផ្លូវ៥០ម៉ែត្រក្នុងទិសដៅពីលិចទៅកើត ខណៈមកដល់ចំណុចកើតហេតុក៏ត្រូវរថយន្តកូរ៉ូឡា ពណ៌ខ្មៅ ពាក់ស្លាកលេខភ្នំពេញ2L-6377បើកដោយបុរសម្នាក់ឆ្លងផ្លូវមិនប្រយ័ត្នបានបុកគាបជាប់គ្នារងការខូចខាតយ៉ាងដំណំ តែសំណាងដែរដែលមិនបង្កឱ្យមានអ្នករងរបួស។

    ក្រោយកើតហេតុ សមត្ថកិច្ចមូលដ្ឋានបានចុះមកដល់ទីតាំងខាងលើ និងធ្វើការបាញ់ថ្នាំយកមធ្យោបាយទាំង២គ្រឿងដាក់អែបខាងនិងទុកពេលឱ្យភាគីទាំងសងខាងធ្វើការសម្របសម្រួលគ្នាដើម្បីបញ្ចប់រឿងនៅនឹងកន្លែងកើតហេតុ៕

ដោយ ៖ ភារ៉ា ដង្កោ


ចែករំលែក៖