ព័ត៌មានទាន់ហេតុការណ៍៖

ក្តៅខ្លាំងពេកនៅតំបន់អឺរ៉ុប សម្លាប់មនុស្សជិត២.០០០នាក់ហើយ

ចែករំលែក៖

នៅថ្ងៃទី២២ ខែកក្កដា ការិយាល័យអង្គការសុខភាពពិភពលោកប្រចាំនៅក្នុងតំបន់អឺរ៉ុប បានអំពាវនាវឱ្យធ្វើសកម្មភាពទប់ស្កាត់់ការបម្រែបម្រួលអាកាសធាតុខណៈដែលតំបន់អឺរ៉ុបរងរលកកម្តៅទ្រង់ទ្រាយធំ សម្លាប់មនុស្សអស់ជាង១៧០០នាក់ហើយ ។
នៅក្នុងសេចក្តីប្រកាស អគ្គនាយកអង្គការសុខភាពពិភពលោក ប្រចាំនៅតំបន់អឺរ៉ុបលោក Hans Kluge បានលើកឡើងថា ក្នុងរយៈពេលប៉ុន្មានទសវត្សរ្ត៍ចុងក្រោយនេះមានមនុស្សរាប់រយពាន់នាក់ស្លាប់ដោយសារតែកម្តៅផែនដីក្តៅខ្លាំង និងអូសបន្លាយបង្កឱ្យមានភ្លើងឆេះព្រៃ ។ កម្តៅកើនឡើងខ្ពស់បានប៉ះពាល់យ៉ាងខ្លាំងដល់សុខភាពមនុស្សចាស់ និងទារក។
លោក Hans Kluge បញ្ជាក់ទៀតថា ក្នុងមួយសប្តាហ៍កន្លងមក ក្នុងតំបន់អឺរ៉ុបបានឆ្លងកាត់រលកកម្តៅយ៉ាងខ្លាំង ដូច្នេះអឺរ៉ុបត្រូវតែរួមគ្នាធ្វើសកម្មភាពទប់ស្កាត់បម្រែបម្រួលអាកាសធាតុ ។ ប្រទេសអឺរ៉ុបត្រូវតែអនុវត្តទៅតាមសន្ធិសញ្ញាទីក្រុងប៉ារីសស្តីពីអាកាសធាតុ។
ប៉ុន្មានថ្ងៃកន្លងមក នៅក្នុងតំបន់អឺរ៉ុបប្រឈមនឹងកម្តៅកើនឡើងដល់ទៅជាង៤០អង្សាសេ ប៉ះពាល់ដល់ការរសនៅរបស់ពលរដ្ឋរាប់លាននាក់ ។ មន្ត្រីក្នុងតំបន់បានស្នើឱ្យពលរដ្ឋផឹកទឹកឱ្យបានច្រើន និងកាត់បន្ថយការងារនៅកណ្តាលថ្ងៃក្តៅ៕ ដោយ៖ ធីរីណា

រូប​ថត​ ៖​ LP

រូប​ថត​ ៖​ THX/ TTXVN


ចែករំលែក៖