ភ្នំពេញ៖ បេីយោងតាមប្រភពព័ត៌មានពីរបាយការណ៍របស់អគ្គស្នងការនគរបាលជាតិ បានឱ្យដឹងនៅល្ងាចថ្ងៃសៅរ៍ទី២៣ ខែកក្កដា ឆ្នាំ២០២២នេះថា៖ ជនសង្ស័យចំនួន៥១នាក់(ស្រី១នាក់) ត្រូវបានសមត្ថកិច្ចឃាត់ខ្លួនក្នុងប្រតិបត្តិការបង្ក្រាទបទល្មើសគ្រឿងញៀនចំនួន២០ករណីទូទាំងប្រទេស នៅថ្ងៃទី២៣ ខែកក្កដានេះ ។ ដូច្នេះសូមនិយាយថាទេចំពោះគ្រឿងញៀន!
របាយការណ៍ដដែល បន្តថា ក្នុងចំណោមជនសង្ស័យទាំងចំនួន៥១នាក់ រួមមាន៖ ជួញដូរ ១១ករណី ឃាត់ ១៧នាក់(ស្រី ១នាក់) ,ដឹកជញ្ជូន រក្សាទុក ១ករណី ឃាត់ ៣នាក់ ,ប្រើប្រាស់ ៨ករណី ឃាត់ ៣១នាក់ ។
វត្ថុតាងដែលចាប់យកសរុបក្នុងថ្ងៃទី២៣ ខែកក្កដា រួមមាន៖ មេតំហ្វេតាមីន(Ice) ស្មេីនិង ៥២.៦៦៥,២៣ក្រាម និង១៦កញ្ចប់តូច ។
លទ្ធផលខាងលើ ១១អង្គភាពបានចូលរួមបង្ក្រាប ៖
នគរបាល ៖ ១១អង្គភាព
១ / មន្ទីរ៖ ជួញដូរ ៣ករណី ឃាត់ ៤នាក់ ប្រើប្រាស់ ៣ករណី ឃាត់ ១៣នាក់ ស្រី ១នាក់ ចាប់យកIce ៥២៦១៣,៤០ក្រាម។
២ / បន្ទាយមានជ័យ៖ ជួញដូរ ១ករណី ឃាត់ ១នាក់ ចាប់យកIce ១៩,២៤ក្រាម។
៣ / កំពង់ចាម៖ ប្រើប្រាស់ ១ករណី ឃាត់ ១៣នាក់។
៤ / កំពង់ឆ្នាំង៖ ជួញដូរ ២ករណី ឃាត់ ៣នាក់ ចាប់យកIce ២៧,១១ក្រាម។
៥ / កំពង់ស្ពឺ៖ ជួញដូរ ១ករណី ឃាត់ ១នាក់ ចាប់យកIce ២,៦៨ក្រាម។
៦ / កំពត៖ ជួញដូរ ១ករណី ឃាត់ ១នាក់ ចាប់យកIce ៥កញ្ចប់តូច។
៧ / ក្រចេះ៖ ជួញដូរ ១ករណី ឃាត់ ២នាក់ ចាប់យកIce ២កញ្ចប់តូច។
៨ / រាជធានីភ្នំពេញ៖ ប្រើប្រាស់ ៣ករណី ឃាត់ ៣នាក់។
៩ / ព្រៃវែង៖ ជួញដូរ ១ករណី ឃាត់ ៣នាក់ ប្រើប្រាស់ ១ករណី ឃាត់ ២នាក់ ចាប់យកIce ០,៦២ក្រាម។
១០ / ពោធិ៍សាត់៖ ជួញដូរ ១ករណី ឃាត់ ២នាក់ ចាប់យកIce ២,១៨ក្រាម។
១១ / ត្បូងឃ្មុំ៖ រក្សាទុក ១ករណី ឃាត់ ៣នាក់ ចាប់យកIce ៩កញ្ចប់តូច ៕ដោយ៖អារុណរះ
រូបភាព៖ ឯកសារ