ខេត្តបាត់ដំបង៖ បេីយោងតាមប្រភពព័ត៌មានពីរបាយការណ៍របស់អគ្គស្នងការនគរបាលជាតិ បានឱ្យដឹងនៅព្រឹកថ្ងៃអាទិត្យទី២៤ ខែកក្កដា ឆ្នាំ២០២២នេះថា៖ មុខសញ្ញាគ្រឿងញៀនម្នាក់ ត្រូវបានកម្លាំងនគរបាលខេត្តបាត់ដំបង ឃាត់ខ្លួន និងដកហូតគ្រឿងញៀនមួយចំនួនផងដែរ។
របាយការណ៍ដដែលបន្តថា លោកវរសេនីយ៍ឯក សុខ និមល នាយការិយាល័យប្រឆាំងគ្រឿងញៀន កាលពីវេលាម៉ោង ៥និង១៥ល្ងាចថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២២ម្សិលមិញនេះ បានដឹកនាំកម្លាំងការិយាល័យនគរបាលប្រឆាំងគ្រឿងញៀនសហការជាមួយ កម្លាំងក្រុមអន្តរាគមន៍ប្រឆាំងបទល្មើស នៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង ចុះប្រតិបត្តិការបង្ក្រាបករណីជួញដូរដោយ ខុសច្បាប់នូវសារធាតុញៀន០១ករណី ក្នុងបទល្មើសជាក់ស្តែង នៅចំណុចភូមិកកោះ ឃុំអូរតាគី ស្រុកថ្មគោល ខេត្តបាត់ដំបង។
ប្រភពដដែលបន្តថា ជនសង្ស័យឈ្មោះ ហេង ធឿន ហៅ ញ៉ាញ់ ភេទប្រុស អាយុ៣៤ឆ្នាំ មានទីលំនៅភូមិកកោះ ឃុំអូរតាគី ស្រុកថ្មគោល ខេត្តបាត់ដំបង ។
-វត្ថុតាងចាប់យកបានរួមមាន៖
-ថ្នាំញៀនប្រភេទមេតំហ្វេតាមីន(ម៉ាទឹកកក ICE) ចំនួន ០៥ថង់ទម្ងន់៦០, ២៩ក្រាម (ថ្នាំសុទ្ធ)
-ជញ្ជីងសម្រាប់ថ្លឹងថ្នាំញៀនលក់ចំនួន០១គ្រឿង
-សម្ភារៈសម្រាប់រំលែកច្រកថ្នាំញៀនលក់ និងសម្ភារៈសម្រាប់ប្រើប្រាស់ថ្នាំញៀនមួយចំនួន ។
បច្ចុប្បន្នជនល្មើស និងវត្ថុតាង នៅព្រឹកថ្ងៃអាទិត្យទី២៤ ខែកក្កដានេះ ត្រូវបានកម្លាំងសមត្ថកិច្ចរៀបចំសំណុំរឿងបញ្ជូនទៅសាលាដំបូងខេត្តបាត់ដំបង ដើម្បីចាត់ការតាមនីតិវិធីច្បាប់៕
ដោយ៖អារុណរះ