ព័ត៌មានទាន់ហេតុការណ៍៖

ឃាត់ខ្លួន​ពិរុទ្ធ​ជនម្នាក់​ ជាមុខសញ្ញាគ្រឿង​ញៀន​ និងឆែកឆេររកឃេីញថ្នាំញៀនម៉ាកWY ជិត២០០​គ្រាប់

ចែករំលែក៖

ខេត្ត​បាត់ដំបង​៖​ ពិរុទ្ធ​ជនម្នាក់​ ជាមុខសញ្ញាគ្រឿង​ញៀន​ និងឆែកឆេររកឃេីញថ្នាំញៀនម៉ាកWY ជិត២០០​គ្រាប់​ ត្រូវ​បាន​កម្លាំងផ្នែកប្រឆាំងគ្រឿងញៀន នៃអធិការដ្ឋាននគរបាលស្រុកភ្នំព្រឹកអនុវត្តដីកាបង្គាប់ឱ្យចាប់ឃាត់ខ្លួន ដើម្បី​បញ្ជូន​ខ្លួន​ទៅ​សាលា​ដំបូង​ខេត្ត​បាត់ដំបង​ ចាត់ការ​តាម​ច្បាប់​។ 

បេី​យោង​តាម​ការបញ្ជាក់​ពី​លោកវរសេនី​យ៍​ទោ​ ហេង​ បារាំងអធិការនគរបាល​ស្រុកភ្នំព្រឹក បានឱ្យដឹងនៅព្រឹក​ថ្ងៃអាទិត្យ​ទី​២៤​ ខែកក្កដា​ ឆ្នាំ​២០២២នេះថា​៖​ លោកបានដឹកនាំកម្លាំងផ្នែកប្រឆាំងគ្រឿងញៀនស្រុក កាលពីថ្ងៃទី២៣​ ខែកក្កដាម្សិលមិញនេះ​ នៅចំ​ណុចភូមិអូរ ឃុំពេជ្រចិន្ដា​ ស្រុកភ្នំព្រឹក​ ខេត្តបាត់​ដំបង​ ចុះអនុវត្តដីកាបង្គាប់ឱ្យចាប់ខ្លួន លេខ ៣២៥ ត.ព្រ ចុះថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០២២ រប​ស់ ឯកឧត្តម ជា វណ្ណៈ ចៅក្រមជំនុំ​ជម្រះ នៃសា​លា​ដំបូងខេត្តបាត់ដំបង ដោយបង្គាប់ឱ្យចាប់ខ្លួនឈ្មោះ​ ​រឹម ចាន់ណាភេទប្រុស អាយុ ៣២ ឆ្នាំមានទីលំនៅភូមិអូរ  ឃុំពេជ្រចិន្ដា ស្រុកភ្នំព្រឹក​ ខេត្តបាត់ដំបង ជាប់ចោទពីបទជួញដូរដោយខុសច្បាប់នូវសារធាតុញៀន ប្រព្រឹត្តនៅចំណុចភូមិអូរ ឃុំពេជ្រចិន្ដា ស្រុកភ្នំព្រឹក ខេត្តបាត់ ដំបង កាលពីថ្ងៃទី៣០ ខែសីហា ឆ្នាំ​២០២១ ។ 

ក្នុងកិច្ចប្រតិបត្តិការនេះដោយមានការអនុញ្ញាតពីលោក កែវ​ សុជាតិ​ ព្រះ​រាជអាជ្ញា​ នៃអយ្យការអមសាលាដំបូងខេត្តបាត់ដំបង​  ផងនោះសមត្ថកិច្ចបានធ្វេីការឆែកឆេរ​ និងដកហូតវត្ថុតាងរួម​មាន៖

​-ថ្នាំគ្រាប់​រាងមូលសំប៉ែត​ ពណ៌ស្លាទុំ​ មានអក្សរ​បរទេស​នៅលេីគ្រាប់ថ្នាំ​ សញ្ញា​WY ចំនួន​ ១៧៧​គ្រាប់​ សង្ស័យជាសារធាតុញៀន​ និងទូរស័ព្ទ​ដៃ​ ម៉ាកOPPO ចំនួន​ ០១គ្រឿង​(ចាស់)​ ​។

បច្ចុប្បន្ន​ជនត្រូវចោទ​ និងវត្ថុតាងខាងលេី​ នៅព្រឹកថ្ងៃអាទិត្យ​ទី​២៤​ ខែកក្កដា​នេះ​ បានកសាងសំណុំរឿងបញ្ជូនមកការិយាល័យ​ជំនាញ​ នៃស្នងការដ្ឋាននគរបាលខេត្ត ដេីម្បី​ចាត់ការបន្តតាមនីតិវិធី៕

ដោយ​៖អារុណ​រះ


ចែករំលែក៖