ព័ត៌មានទាន់ហេតុការណ៍៖

ក្រុមការងារប្រវត្តិសាស្ត្រយោធា របស់តំបន់ប្រតិបត្តិការសឹករងឧត្តរមានជ័យ អញ្ជើញចូលរួមកិច្ចប្រជុំនៃអនុគណៈកម្មការសាងសងស្តូបឈ្នះ ឈ្នះអន្លង់វែង

ចែករំលែក៖

ខេត្តឧត្តរមានជ័យ ៖ លោកឧត្តមសេនីយ៍ត្រី ពិន ប៊ុនហ៊ន មេបញ្ជាការរង និងជាប្រធានក្រុមការងារប្រវត្តិសាស្ត្រយោធា តំបន់ប្រតិបត្តិការសឹករងឧត្តរមានជ័យ នៅព្រឹកថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០២២ បានដឹកនាំក្រុមការងារអញ្ជើញចូលរួមកិច្ចប្រជុំនៃអនុគណៈកម្មការសាងសងស្តូបឈ្នះ ឈ្នះអន្លង់វែង ខេត្តឧត្តរមានជ័យ។

សូមបញ្ជាក់ថា, កិច្ចប្រជុំនេះផងដែរក៏មានការចូលរួមពីសំណាក់លោក អភិបាល អភិបាលរងខេត្តទាំង០៤ (ឧត្តរមានជ័យ.សៀមរាប.កំពង់ធំ.ព្រះវិហារ)និងលោកមេបញ្ជាការគ្រប់កងឯកភាពចំណុះយោធភូមិភាគទី៤ ស្ថិតក្រោមអធិបតីភាព នាយឧត្តមសេនីយ៍ ណឹម សុវត្ថិ ទីប្រឹក្សាពិសេស របស់សម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ ប្រធានក្រុមការងារខ្លឹមសារនៃអនុគណៈកម្មការសាងសងស្តូបឈ្នះ ឈ្នះអន្លង់វែង ដែលមានទីស្នាក់កណ្តាលនៅប្រវត្តិសាស្ត្រយោធាតេជោភ្នំ២០០ អន្លង់វែង ស្តីពីការបង្កើតក្រុមការងារខ្លឹមសារសម្រាប់សាងសងស្តូបអនុស្សាវរីយ៍នយោបាយឈ្នះ ឈ្នះ អន្លង់វែង ស្រុកអន្លង់វែង ខេត្តឧត្តរមានជ័យ៕

ដោយ ៖ សិលា


ចែករំលែក៖