ព័ត៌មានទាន់ហេតុការណ៍៖

យោធាថៃឃាត់ពលករខ្មែរបានសរុប៣៩នាក់ឆ្លងដែនខុសច្បាប់

ចែករំលែក៖

ប្រទេសថៃ ៖ តាមសេចក្ដីរាយការណ៍ពីសមត្ថកិច្ចតាមបន្ទាត់ព្រំដែនថាកាលពីថ្ងៃទី២៥កក្កដា២០២២ កម្លាំងសមត្ថកិច្ចការពារព្រំដែនរបស់ថៃជាច្រើនគោលដៅ ក្នុងភូមិសាស្រ្តខេត្តស្រះកែវ ដោយមានកម្លាំងទាហានប្រាណអង្គភាពទី១២ អង្គភាពចំពោះកិច្ចទាហានជើងគោកទី១១១ ស្រុកតាព្រះយ៉ា នឹងសមត្ថកិច្ចទាហានប្រាណអង្គភាពទី១៣ បានចាត់កម្លាំងដើរល្បាត ត្រួតពិនិត្យ ដើម្បីការពារនឹងទប់ស្កាត់ការលួចឆ្លងដែនចូលប្រទេសដោយខុសច្បាប់ បរិវេណព្រំដែនថៃ-កម្ពុជា ក្នុងភូមិសាស្រ្តស្រុកអារញ្ញ នឹងស្រុកតាព្រះយ៉ា របស់ខេត្តស្រះកែវ តាមវិធានការការពារនឹងគ្រប់គ្រងការរាតត្បាតរបស់ជំងឺកូវីដ-១៩ រួមទាំងជំងឺអុតស្វាផងដែរ។

ប្រភពបន្តថាៈសមត្ថកិច្ចថៃល្បាតនឹងត្រួតពិនិត្យនិងភូមិសាស្រ្តទទួលខុសត្រូវ ក៏បានជួបប្រទះមនុស្សគួរឲ្យសង្ស័យ ស្របពេលដើរមកតាមច្រករបៀងទើបហៅឲ្យឈប់ដើម្បីត្រួតពិនិត្យ នឹងបានប្រទះឃើញពលករខ្មែរចំនួន៣៩នាក់ ក្រោយធ្វើការឆែកឆេរ សមត្ថកិច្ចថៃបាននាំខ្លួនយកទៅសួរនាំបន្ថែម នឹងបញ្ជូនខ្លួនពលករខ្មែរទាំងអស់យកទៅដើម្បីចាត់ការតាមច្បាប់បន្ត៕

ដោយ ៖ វណ្ណា


ចែករំលែក៖