ព័ត៌មានទាន់ហេតុការណ៍៖

ជិះម៉ូតូឌុបគ្នា៣នាក់វ៉ារថយន្តបម្រុងបត់ចូលវត្តអូរអិលបណ្ដាលឱ្យប៉ះរថយន្តដួលរងរបួសធ្ងន់ស្រាល០៣នាក់

ចែករំលែក៖

ខេត្តប៉ៃលិន ៖ ប្រភពព័ត៌មានពីមន្ត្រីនគរបាលចរាចរណ៍ផ្លូវគោកនៃអធិការស្រុកបានឲ្យដឹងថា÷កាលពីវេលាម៉ោង ១៧និង១០នាទី ថ្ងៃទី ២៥ ខែកក្កដា ឆ្នាំ២០២២ មានករណីគ្រោះថ្នាក់ចរាចរណ៍ រវាងម៉ូតូនិងរថយន្ដ ដោយរថយន្តមួយគ្រឿងបើកបរក្នុងទិសដៅពីលិចទៅកើត ស្របទិសគ្នាជាមួយម៉ូតូ ខណ:ពេលនោះស្រាប់តែរថយន្តបើកស៊ីញ៉ូភ្លើងបម្រុងបត់ឆ្វេងដៃ ចូលក្លោងទ្វារវត្តអូររអិល ស្របពេលនោះស្រាប់តែម៉ូតូមួយគ្រឿងបើកមកពីក្រោយវ៉ារថយន្តទៅប៉ះរថយន្តដួលបណ្ដាលឲ្យ មនុស្ស៣នាក់រងរបួសធ្ងន់ ០២នាក់ ស្រាល ០១នាក់ ខូចខាតម៉ូតូចំនួន ០១គ្រឿង កម្រិតស្រាល។

ករណីគ្រោះថ្នាក់ចរាចរណ៍នេះស្ថិតនៅចំណុចផ្លូវជាតិលេខ៥៧មុខក្លោងទ្វារចូលវត្តអូរអិល ក្នុងភូមិអូរអិល ឃុំស្ទឹងកាច់ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន។

 នគរបាលជំនាញអធិការស្រុកបានបន្តទៀតថា÷

អ្នកបើកបរម៉ូតូឈ្មោះ ពុត ធីតា ភេទស្រី អាយុ ១៥ឆ្នាំ មានទីលំនៅរស់នៅភូមិប៉ាហុីត្បូង សង្កាត់ប៉ៃលិន ក្រុងប៉ៃលិន ខេត្តប៉ៃលិន, បើកបរម៉ូតូម៉ាកហុងដាឌ្រីម ផលិតឆ្នាំ២០១៥ ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 1CS-5040 (រងរបួសចំមុខ និងក្បាល) មានពាក់មួកសុវត្ថិភាព ។

អ្នករួមដំណើរទី១ ឈ្មោះ វ៉ាន់ ម៉ារីយ៉ា ភេទស្រី អាយុ ១៥ឆ្នាំ មានទីលំនៅរស់នៅភូមិប៉ាហុីត្បូង សង្កាត់ប៉ៃលិន ក្រុងប៉ៃលិន ខេត្តប៉ៃលិន (របួសត្រង់ក្បាលធ្ងន់) មិនពាក់មួកសុវត្ថិភាព។

អ្នករួមដំណើរទី២ ឈ្មោះ លឹម លីណា  ភេទស្រី អាយុ ១៥ឆ្នាំ មានទីលំនៅរស់នៅភូមិប៉ាហុីត្បូង សង្កាត់ប៉ៃលិន ក្រុងប៉ៃលិន ខេត្តប៉ៃលិន មានពាក់មួកសុវត្ថិភាព (របួសបាក់ភ្លៅ) ។

 អ្នកបើកបររថយន្តឈ្មោះ យឹម វឌ្ឍនា ភេទប្រុស អាយុ ២២ឆ្នាំ មានទីលំនៅរស់នៅភូមិលាវ ឃុំសាលាក្រៅ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន បើកបររថយន្ដដឹកដី ពាក់ស្លាកលេខ បន្ទាយមានជ័យ 3A-6042 ។

មន្ត្រីនគរបាលជំនាញចរាចរណ៍នៃអធិការស្រុកបានបន្តថា៖ករណីនេះជនរងគ្រោះបើកបរទិសដៅស្របគ្នា ពេលមកដល់ក្លោងទ្វារវត្តអូររអិលរថយន្ដបត់ចូលវត្ត ឯម៉ូតូបម្រុងវ៉ារថយន្ដ ពេលឡើងវ៉ាស្រាប់តែឃើញរថយន្ដបត់ ក៏ជាន់ហ្រ្វាំងមិនជាប់ រួចក៏ទៅប៉ះរថយន្ដអូសដួលតែម្ដង។

បច្ចុប្បន្ន៖ ជនរងគ្រោះទាំង០៣នាក់ត្រូវបានបញ្ចូនទៅព្យាបាលនៅមន្ទីរពេទ្យបង្អែកខេត្តប៉ៃលិន ចំណែកឯម៉ូតូនិងរថយន្ដខាងលើ បានដកហូតយកមករក្សាទុកនៅ អធិការដ្ឋាននគរបាលស្រុកសាលាក្រៅ ដើម្បីរង់ចាំដោះស្រាយតាមនីតិវិធី ៕

ដោយ៖ស សារ៉េត


ចែករំលែក៖