ព័ត៌មានទាន់ហេតុការណ៍៖

ថ្នាក់ដឹកនាំខេត្តកំពត រៀបចំទិវាអបអរសាទរ«រុក្ខទិវា»៩កក្កដាឆ្នាំ២០២២ ដាំដើមត្នោតនៅសងខាងផ្លូវខ្សែក្រវ៉ាត់ព្រំដែនកម្ពុជា-វៀតណាម

ចែករំលែក៖

ខេត្តកំពត ៖ ថ្នាក់ដឹកនាំខេត្តកំពត រៀបចំទិវាអបអរសាទរ«រុក្ខទិវា»៩កក្កដាឆ្នាំ២០២២ ដាំដើមត្នោតនៅសងខាងផ្លូវខ្សែក្រវ៉ាត់ព្រំដែនកម្ពុជា-វៀតណាម ប្រវែង១០គ.ម ពីចំណុចតន់ហន់ស្ថិតនៅភូមិព្រៃព្រូស ភូមិព្រះទ្រហឹង ភូមិកោះត្នោត និងភូមិកោះតាកូវ ឃុំព្រែកក្រឹស ស្រុកកំពង់ត្រាច ខេត្តកំពត ។

សូមបញ្ជាក់ថា នៅព្រឹកថ្ងៃអង្គារ ១៣រោច ខែអាសាឍ ឆ្នាំខាល ចត្វាស័ក ព.ស២៥៦៦ ត្រូវនឹងថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០២២ លោក បណ្ឌិត ម៉ៅ ធនិន អភិបាលនៃគណៈអភិបាលខេត្តកំពត និងលោកស្រី លោក ជឹង ផល្លា ប្រធានក្រុមប្រឹក្សាខេត្ត និងលោកស្រី បានអញ្ជើញជាអធិបតីក្នុងពិធីអបអរសាទរ«រុក្ខទិវា»៩កក្កដាឆ្នាំ២០២២ ដាំដើមត្នោតនៅសងខាងផ្លូវខ្សែក្រវ៉ាត់ព្រំដែនកម្ពុជា-វៀតណាម ប្រវែង១០គ.ម ពីចំណុចតន់ហន់ស្ថិតនៅភូមិព្រៃព្រូស ភូមិព្រះទ្រហឹង ភូមិកោះត្នោត និងភូមិកោះតាកូវ ឃុំព្រែកក្រឹស ស្រុកកំពង់ត្រាច ខេត្តកំពត។

ករណីនេះមានការអញ្ជើញចូលរួមពីសំណាក់លោក លោកស្រី សមាជិក ក្រុមប្រឹក្សាខេត្ត អភិបាលរងខេត្ត តំណាងសាលាដំបូងខេត្ត តំណាងព្រះរាជអាជ្ញា នៃអយ្យការអមសាលាដំបូងខេត្ត លោក លោកស្រីនាយក នាយករងរដ្ឋបាលសាលាខេត្ត លោកឧត្តមសេនីយ៍ទោស្នងការនគរបាលខេត្ត លោកឧត្តមសេនីយ៍មេបញ្ជាការ លោក លោក ស្រីប្រធាន អនុប្រធានមន្ទីរ អង្គភាពជុំវិញខេត្ត លោកអភិបាល អភិបាលរងក្រុង-ស្រុក លោក

លោកស្រីនាយក នាយករងទីចាត់ការ ប្រធាន អនុប្រធានអង្គភាពចំណុះសាលាខេត្ត លោក នាយ នាយរងខណ្ឌ លោកមេឃុំ ក្រុមប្រឹក្សាឃុំ មេភូមិពាក់ព័ន្ធ ព្រះសង្ឃ មន្ត្រីរាជការ កង កម្លាំងប្រដាប់អាវុធទាំងបីប្រភេទ សហភាពសហព័ន្ធយុវជនកម្ពុជា សម្ពន្ធយុវជនស្រលាញ់សន្តិភាព លោកគ្រូ អ្នកគ្រូ សិស្សានុសិស្ស និង ប្រជាពលរដ្ឋ សរុបចំនួនប្រមាណ ជា៦០០ នាក់។

ពិធីបុណ្យ « រុក្ខទិវា» គឺជាព្រះរាជសកម្មភាពជាប្រវត្តិសាស្ត្រក្រោមព្រះរាជកិច្ច ដឹកនាំប្រកបដោយព្រះបញ្ញាញាណភ្លឺស្វាងបំផុតរបស់ព្រះករុណាព្រះមហាវិរៈក្សត្រព្រះវររាជ បីតាជាតិខ្មែរ ព្រះបាទសម្តេចនរោត្តម សីហនុ ព្រះរមរតនកោដិ្ឋ ដោយព្រះអង្គបានឡាយព្រះ ហស្ថលេខាលើព្រះរាជក្រឹត្យលេខ ៧៣៨ នស ចុះថ្ងៃទី០៨ ខែសីហា ឆ្នាំ១៩៥២។

ជាមួយគ្នាផងដែរសព្វថ្ងៃនេះព្រះករុណាព្រះបាទសម្តេចព្រះបរមនាថនរោ ត្តមសីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា គ្រប់ព្រះរាជសកម្មភាព ដែលព្រះអង្គយាងចុះជួបសំណេះសំណាល សួរសុខទុក្ខកូនចៅរបស់ព្រះអង្គ នៅក្នុងព្រះរាជ ពិធីផេ្សងៗ ព្រះអង្គតែងតែមានព្រះកាយវិកាដាំដើមឈើជានិមិត្តរូប និងព្រះរាជបន្ទូលអំពាវនាវដោយទទូច ដល់ប្រជារាស្ត្រឱ្យចេះស្រឡាញ់ព្រៃឈើ និងចូលរួមដាំដុះព្រៃឈើឡើងវិញ។

ក្នុងទិសដៅបន្តវេនជាប្រពៃណីពីសម័យសង្គមរាស្ត្រនិយម រាជរដ្ឋាភិបាលក្រោមការ ដឹកនាំយ៉ាងម៉ឺងម៉ាត់បំផុត របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីដ៏ឆ្នើមនៃព្រះរាជាណាចក្រកម្ពុជា បានធ្វើកំណែទម្រង់វិស័យព្រៃឈើ រៀងរហូតមកដល់បច្ចុប្បន្ននេះ និងបានរៀបចំពិធីបុណ្យរុក្ខទិវា៩កក្កដា ជាប្រពៃណីគ្រប់បណ្តារាជធានី ខេត្ត ជារៀងរាល់ឆ្នាំ។ ដោយឡែក ខេត្តកំពត ដាំដើមត្នោតនៅសងខាងផ្លូវខ្សែ ក្រវ៉ាត់ព្រំដែនកម្ពុជា-វៀតណាម ប្រវែង១០គ.ម ពីចំណុចតន់ហន់ ស្ថិតនៅភូមិព្រៃព្រូស ភូមិ ព្រះទ្រហឹង ភូមិកោះត្នោត និងភូមិកោះតាកូវ ឃុំព្រែកក្រឹស ស្រុកកំពង់ត្រាច ខេត្តកំពត៕

ដោយ ៖ សិលា


ចែករំលែក៖