ភ្នំពេញ ៖ ក្រុមការងារ ស.ស.យ.ក. ទូទាំងប្រទេសតែងតែយកចិត្តទុកដាក់អនុវត្តការងារខ្លួនជាប្រចាំ ។ ដូចសព្វមួយដងដែរ នេះគឺជា សកម្មភាពសង្ខេបមួយចំនួនរបស់ ស.ស.យ.ក. ទូទាំងប្រទេសរួមមាន ៖
ថ្ងៃចន្ទ ទី២៥ ខែកក្កដា ឆ្នាំ២០២២
ខេត្តត្បូងឃ្មុំ៖ លោកបណ្ឌិត ជាម ច័ន្ទសោភ័ណ តំណាងដ៏ខ្ពង់ខ្ពស់ លោក ហ៊ុន ម៉ានី ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា និងលោក ស៊ាក ឡេង ប្រធានក្រុមប្រឹក្សាខេត្ត អញ្ជេីញជាអធិបតីដ៏ខ្ពង់ខ្ពស់ក្នុងកិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំឆមាសទី១ និងលេីកទិសដៅឆមាសទី២ ឆ្នាំ២០២២ នៅសាលប្រជុំ “គ” រដ្ឋបាលខេត្ត ស្ថិតក្នុងភូមិនិគមលេី ឃុំស្រឡប់ ស្រុក-ខេត្តត្បូងឃ្មុំ។
ថ្ងៃអាទិត្យ ទី២៤ ខែកក្កដា ឆ្នាំ២០២២
ខេត្តសៀមរាប៖ លោកស្រី ប៉ត ពិក្សី ប្រធាន ស.ស.យ.ក. ឃុំព្រះដាក់បានដឹកនាំសមាជិក សមាជិកា ស.ស.យ.ក ឃុំព្រះដាក់ចំនួន ២៥នាក់ (ស្រី១៧នាក់) ចូលរួមសម្របសម្រួលពិធីចែកសម្ភារសិក្សា និងសារ៉ុង នៅវត្តព្រះដាក់ជូនដល់ប្រជាពលរដ្ធក្នុងឃុំព្រះដាក់ ក្រោមការឧបត្តម្ភពីសប្បុរសជន ព្រះពុទ្ធសាសនាមហាយាន(ហុងកុង និងកាណាដា) ក្រោមអធិបតីភាព លោក ម៉ី ម៉ារ៉ាឌី ប្រធានក្រុមការងារសហគមន៍ប្រចាំស្រុកបន្ទាយស្រី និងលោក ថាប់ សារ៉ន ប្រធានក្រុមប្រឹក្សាស្រុកបន្ទាយស្រី បានប្រជាជនសរុបចំនួន២៥០០នាក់។
ខេត្តតាកែវ៖ គណៈកម្មាធិការ ស.ស.យ.ក.ស្រុកគីរីវង់ បានចូលរួមជាមួយរដ្ឋបាលស្រុកគីរីវង់ ប៉ុស្តិ៍រដ្ឋបាល ដោយសហការជាមួយមន្ទីរសាធារណៈការនិងដឹកជញ្ជូនខេត្ត ចុះអប់រំ ផ្សព្វផ្សាយច្បាប់ចរាចរណ៍ផ្លូវគោក ពិសេសការរឹតបណ្តឹងការពាក់មួកសុវត្ថិភាព ដល់បងប្អូនប្រជាពលរដ្ឋ យុវជន នៅទីប្រជុំជនតាមបណ្តោយផ្លូវជាតិលេខ២នៅភូមិកំពង់ ឃុំព្រះបាទជាន់ជុំ ស្រុកគីរីវង់ ខេត្តតាកែវ។
ថ្ងៃសៅរិ៏ ទី២៣ ខែកក្កដា ឆ្នាំ២០២២
ខេត្តកំពង់ធំ៖ លោក ជា វ៉ាន់ចាន់ ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា ខេត្តកំពង់ធំ និងសហការី ចូលរួមក្នុងពិធីបើកវគ្គបណ្តុះបណ្តាលសិល្ប:វប្បធម៌ជាតិ នៅសាលាបឋមសិក្សាក្តីដូង ស្រុកកំពង់ស្វាយ ដែលរៀបចំឡើងដោយស.ស.យ.ក.ខេត្ត សហការជាមួយមន្ទីរអប់រំ យុវជន និងកីឡាខេត្ត និងមន្ទីរវប្បធម៌និងវិចិត្រសិល្ប:ខេត្ត។
ខេត្តពោធិ៍សាត់៖ សហភាពសហព័ន្ធយុវជនកម្ពុជាខេត្ត ក្រុង ស្រុក ចំនួន 30 នាក់ បានចូលរួមក្នុងសិក្ខាសាលាផ្សព្វផ្សាយស្តីពីការទទួលខុសត្រូវបរិស្ថាន និងសង្គមក្នុងវិស័យប្រេងកាត ដែលមានខ្លឹមសារមួយចំនួនដូចជា សញ្ញាណទូទៅនៃវិស័យប្រេងកាត ក្របខណ្ឌច្បាប់ និងផែនការយុទ្ធសាស្ត្រវិស័យប្រេងកាត ការវាយតម្លៃហេតុប៉ះពាល់បរិស្ថាន និងសង្គម ហេតុប៉ះពាល់បរិស្ថាន និងសង្គម ការអនុវត្តកាតព្វកិច្ចការទទួលខុសត្រូវបរិស្ថាន និងសង្គម ។ល។ កម្មវិធីនេះមានការអញ្ជើញជាគណអធិបតីពីសំណាក់លោក សុជាតិ អភិបាលរងខេត្ត លោក អ៊ាវ ណាន ប្រធាននាយកដ្ឋានគ្រប់គ្រងគម្រោងសម្បទានប្រេងកាត និងសមាសភាពដទៃទៀត។
ខេត្តព្រៃវែង៖ ស.ស.យ.ក.ស្រុកបាភ្នំ បានរៀបចំកម្មវិធីដាំកូនឈេីនៅទីធ្លាសាលាបឋមសិក្សាដីថុយ ស្ថិតក្នុងឃុំបឹងព្រះ ស្រុកបាភ្នំ ខេត្តព្រៃវែង ចំនួន ១៥០ដើម ដោយមានការអញ្ជញចូលរួមពីសំណាក់លោក ឡាយ សំអឿន អភិបាលនៃគណ:អភិបាលស្រុកបាភ្នំ លោកគ្រូ អ្នកគ្រូ និងសិស្សានុសិស្ស ផងដែរ។
ថ្ងៃសុក្រ ទី២២ ខែកក្កដា ឆ្នាំ២០២២
ខេត្តបាត់ដំបង៖ គ្រួសារ ស.ស.យ.កស្រុកសង្កែ ខេត្តបាត់ដំបង បានចូលរួមដាំកូនឈើចំនួន ៥៣០ដើម តាមបណ្តោយផ្លូវចំងាយ ៥គីឡូម៉ែត្រ ចាប់ពីភូមិពុកឆ្មា ដល់ភូមិខ្សោយ ស្រុកសង្កែ ខេត្តបាត់ដំបង។
ខេត្តកែប៖ នៅពហុកីឡដ្ឋាន ខេត្តកែប លោក ងួន ច័ន្ទសុជាតា ប្រធានសហភាពសហណ័ន្ធយុវជនកម្ពុជាខេត្តកែប ដឹកនាំសមាជិកសមាជិកា សសយក ចូលរួមបិទការប្រកួតកីឡាសិស្សមធ្យមសិក្សាជ្រើសរើសជើងឯកទូទាំងខេត្ត ប្រចាំឆ្នាំសិក្សា២០២១-២០២២ ក្រោមអធិបតីភាព លោកបណ្ឌិត សោម ពិសិដ្ឋ អភិបាលនៃគណៈអភិបាលខេត្តកែប ដោយមានការចូលរួមពីសំណាក លោក លោកស្រី អភិបាលរងខេត្ត កងកម្លាំងទាំងបី លោក លោកស្រី អភិបាលក្រុង ស្រុក លោក លោកស្រីប្រធានមន្ទីរជុំវិញខេត្ត គណៈគ្រប់គ្រងសាលាគ្រប់គ្រឹះស្ថានសិក្សា គណៈកម្មការរៀបចំការប្រកូតកីឡា កីឡាករ កីឡាការនី សិស្សានុសិស្ស ចូលរួមប្រមាណជិត ១ពាន់នាក់។
ខេត្តកំពង់ចាម៖ ស.ស.យ.ក. ស្រុកជើងព្រៃ ដឹកនាំដោយ លោក ជិន ហ៊ុ ប្រធាន ស.ស.យ.ក. ស្រុកជើងព្រៃ បានចុះជួបជជែក ពិភាក្សាជាមួយសិស្សថ្នាក់ទី៦ ៧ ទី៨ និងទី៩ ដែលមានចំណាត់ថ្នាក់ពីលេខ១ដល់លេខ៥ ចំនួន២៨នាក់ ស្រី១៧នាក់ នៃអនុវិទ្យាល័យ ហ៊ុន សែន ពោធិ៍វង្ស ឃុំខ្នុរដំបង ដើម្បីពង្រឹងសមត្ថភាព និងហ្វឹកហាត់ក្នុងកម្មវិធី “កូនឥន្ទ្រីយ៍” ដើម្បីក្លាយជាសិស្សពូកែទូទាំងខេត្តកំពង់ចាម ឆ្នាំ២០២៤ ៕
ដោយ ៖ សិលា