ព័ត៌មានទាន់ហេតុការណ៍៖

សមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យម្នាក់ករណីលួចម៉ូតូ៣ថ្ងៃមុននៅស្រុករមាសហែក

ចែករំលែក៖

ខេត្តស្វាយរៀង ៖ កម្លាំងសមត្ថកិច្ចអធិការដ្ឋាននគរបាលស្រុករមាសហែកឃាត់ខ្លួនជនសង្ស័យម្នាក់ក្នុងករណីលួចម៉ូតូកាលពី៣ថ្ងៃមុននៅចំណុចភូមិត្រពាំងពពេល ឃុំអំពិល ស្រុករមាសហែក ខេត្តស្វាយរៀង។

ការឃាត់ខ្លួននេះធ្វើឡើងនៅវេលាម៉ោង១និង៣០នាទីរសៀលថ្ងៃទី២៧ខែកក្កដាឆ្នាំ២០២ស្ថិតនៅភូមិត្រស់ ឃុំត្រស់ ស្រុករមាសហែក ខេត្តស្វាយរៀង ។

យោងតាមសមត្ថកិច្ចនគរបាលស្រុកបានឱ្យដឹងថាជនសង្ស័យមានឈ្មោះ ម៉ា តុលា អាយុ១៦ឆ្នាំ មុខរបរមិនពិតប្រាកដ រស់នៅភូមិត្រស់ ឃុំត្រស់ ស្រុករមាសហែក ខេត្តស្វាយរៀង ។

សមត្ថកិច្ចបានដកហូតម៉ូតូ១គ្រឿងម៉ាកហុងដាស្គូពីពណ៌ស ពាក់ស្លាកលេខភ្នំពេញ1BB 6066 លេខតួនិងលេខម៉ាសុីន26C 131558របស់ជនរងគ្រោះផងដែរ។

ប្រភពបន្តថាកាលពីថ្ងៃទី២៥ខែកក្កដាឆ្នាំ២០២២ វេលាម៉ោង២និង១០នាទីរសៀលនៅចំណុចភូមិត្រពាំងពពេល ឃុំអំពិលស្រុករមាសហែក ខេត្តស្វាយរៀង ជនសង្ស័យបានធ្វើសកម្មភាពលួចកាច់កម៉ូតូរបស់ជនរងគ្រោះមួយគ្រឿងម៉ាកហុងដាស្គូពីពណ៌ស ពាក់ស្លាកលេខភ្នំពេញ1BB 6066 លេខតួនិងលេខម៉ាសុីន26C 131558គេចខ្លួនរហូតដល់សមត្ថកិច្ចធ្វើការស្រាវជ្រាវរហូតឈានដល់ការឃាត់ខ្លួនបានតែម្ដង។

បច្ចុប្បន្នជនសង្ស័យត្រូវបានសមត្ថកិច្ចស្រុកឃាត់ខ្លួនបញ្ជូនបន្តទៅអយ្យការអមសាលាដំបូងខេត្តស្វាយរៀងដើម្បីចាត់ការបន្តតាមច្បាប់ ៕

ដោយ៖យឹម សុថាន


ចែករំលែក៖