ព័ត៌មានទាន់ហេតុការណ៍៖

លោកឧត្តមសេនីយ៍ទោ​ ឯម​ កុសល​ ដឹកនាំកិច្ចប្រជុំផ្សព្វផ្សាយកិច្ចចាំបាច់មួយចំនួន

ចែករំលែក៖

ភ្នំពេញ​៖​ លោកឧត្តមសេនីយ៍ទោ​ ឯម​ កុសល​ ស្នងការនគរបាលខេត្តកំពង់ចាម​ នៅព្រឹកថ្ងៃទី២៨ ខែ​កក្កដា​ ឆ្នាំ​២០២២​ បានដឹកនាំកិច្ចប្រជុំផ្សព្វផ្សាយកិច្ចចាំបាច់មួយចំនួន​។ 

ក្នុងកិច្ចប្រជុំនេះដែរ​ មានដូចខាងក្រោម​៖

១-ផ្សព្វផ្សាយ​ និងត្រៀមអនុវត្តផែនការ​ ការពារ​ សន្តិសុខ​ សណ្ដាប់ធ្នាប់​ រក្សាសុវត្ថិភាព​ជូន​ សម្ដេច​ក្រឡាហោម​ ស​ ខេង​ ឧបនាយករដ្ឋមន្ត្រី​ រដ្ឋមន្ត្រី​ក្រសួង​មហាផ្ទៃ​ អញ្ជេីញជាអធិបតី​ ក្នុុងពិធីសំណេះសំណាលជាមួយសិក្ខាកាមជានាយ-នាយរងនគរបាលជាតិ​ នៅសាលានគរបាលជាតិភូមិភាគ២​ នៅឃុំមៀន​ ស្រុកព្រៃឈរ​ នៅថ្ងៃទី០៩​ ខែសីហា​ ឆ្នាំ២០២២​ ខាងមុខនេះ​ ។ 

២-ផ្សព្វផ្សាយ​ និងត្រៀមអនុវត្តផែនការ​ ការពារ​ សន្តិសុខ​ សណ្ដាប់ធ្នាប់​ រក្សាសុវត្ថិភាព​ ក្នុងពិធីបុណ្យខួប១០០ថ្ងៃ​ សម្ដេច​ឧត្តមទេពញាណ​ ហ៊ុន​ ណេង​ (M05)​ នៅភូមិគ្រិះ​ ភូមិទី៧​ សង្កាត់កំពង់ចាម​ ក្រុងកំពង់ចាម​ ដែលប្រព្រឹត្តទៅ​នៅថ្ងៃទី១១​ ខែសីហា​ ឆ្នាំ២០២២​ ខាងមុខនេះ​ ។ 

៣-ពង្រឹងវេនប្រចាំបញ្ជា២៤/២៤ម៉ោង​ និងចាត់តាំងកម្លាំងចុះល្បាត​ និងធ្វេីរដ្ឋបាលចំហ​នៅក្នុងភូមិសាស្រ្តសំខាន់ៗ​តាមដងផ្លូវ​ និងកន្លែងត្រៀមប្រារព្ធពិធី​ ។ 

សមាសភាពចូលរួម​៖​ លោក-លោកស្រី ស្នងការរង​ លោក លោកស្រី នាយការិយាល័យជំនាញ​ លោកអធិការនគរបាលស្រុក ក្រុងទាំង១០ សរុបមានចំនួន៦១នាក់៕

ដោយ​៖សហការី​


ចែករំលែក៖