ព័ត៌មានទាន់ហេតុការណ៍៖

សមត្ថកិច្ច​ជំនាញ​ កំពុងតាមចាប់ខ្លួនមេការខារ៉ាអូខេ DM នៅខណ្ឌទួលគោក ក្រោយពាក់ព័ន្ធករណីចាប់រំលោភក្មេងស្រី

ចែករំលែក៖

ភ្នំពេញ​៖​ បេី​យោង​តាមប្រភពព័ត៌មានពី​របាយការណ៍​របស់​ស្នងការ​ដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ​ បានឱ្យដឹងនៅព្រលប់ថ្ងៃព្រហស្បតិ៍​ទី២៨​ ខែកក្កដា​ ឆ្នាំ​២០២២នេះ​ថា៖​ យោងតាមសេចក្តីបំភ្លឺព័ត៌មាន របស់ក្រុមការងារព័ត៌មាន និងប្រតិកម្មរហ័សនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ទាក់ទងទៅនឹងវិធានការរបស់សមត្ថកិច្ច​ ចំពោះករណីក្មេងស្រីម្នាក់ ត្រូវបានបុរសជាមេការខារ៉ាអូខេ DM នៅខណ្ឌទួលគោក ចាប់រំលោភ។ 

របាយការណ៍​ដដែល​បន្តថា​ កាលពីថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០២២ ប៉ុស្តិ៍នគរបាលរដ្ឋបាលផ្សារដេប៉ូទី៣ នៃអធិការដ្ឋាននគរបាលខណ្ឌទួលគោក បានទទួលពាក្យបណ្តឹងពីឈ្មោះ ន ស ព ភេទស្រី អាយុ ១៥ឆ្នាំ ជនជាតិខ្មែរ មុខរបរ បុគ្គលិកខារ៉ាអូខេ ឌីអឹម ដោយបានប្តឹងពីឈ្មោះ អ៊ូ ហុង ភេទប្រុស អាយុ ៥៧ឆ្នាំ មុខរបរ មេការខារ៉ាអូខេ ឌីអឹម ករណី រំលោភសេពសន្ថវៈ កាលពីថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០២២ ។ បន្ទាប់ពីទទួលពាក្យបណ្តឹងពីជនរងគ្រោះ​ សមត្ថកិច្ចប៉ុស្តិ៍​គរបាលរដ្ឋបាលផ្សារដេប៉ូ៣​  បានបញ្ជូនសំណុំរឿងមកការិយាល័យប្រឆាំងការជួញដូរមនុស្ស និងការពារអនីតិជន ដេីម្បីអនុវត្តបន្ត​ ដោយសមត្ថកិច្ចជំនាញចុះធ្វើការស៊ើបអង្កេត និងស្រាវជ្រាវ ជាលទ្ធផលបានឲ្យដឹងថា ជនសង្ស័យខាងលើកំពុងរត់គេចខ្លួន ។ 

បច្ចុប្បន្នការិយាល័យប្រឆាំងការជួញដូរមនុស្ស និងការពារអនីតិជន នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ​ បានកំពុងស្វែងរកជនសង្ស័យ​ និងបានកសាងសំណុំរឿង បញ្ជូនទៅកាន់សាលាដំបូងរាជធានីភ្នំពេញ ដើម្បីចាត់ការតាមនីតិវិធីច្បាប់ ៕

ដោយ​៖សហការី​


ចែករំលែក៖