ព័ត៌មានទាន់ហេតុការណ៍៖

សមត្ថកិច្ចខេត្តស្រះកែវឃាត់ខ្លួនពលរដ្ឋខ្មែរម្នាក់និងជនជាតិថៃ២នាក់និងបារីគេចពន្ធជាច្រើនសុង

ចែករំលែក៖

ប្រទេសថៃ ៖ សមត្ថកិច្ចថៃឃាត់ខ្លួនខ្មែរម្នាក់និងបុរសជនជាតិថៃ២នាក់ រឹបអូសបារីបរទេសម៉ាកផ្សេងៗគ្នាចំនួន៣,៨៩៥សុង នឹងរថយន្ត១គ្រឿង នៅព្រំប្រទល់ស្រុកខ្លងហាត-ស្រុកអារញ្ញ ខេត្តស្រះកែវនៅព្រឹកថ្ងៃទី២៨កក្កដា២០២២នេះ ពេលដែលសមត្ថកិច្ចផ្នែកស៊ើបអង្កេតថៃសហការជាមួយមេភូមិសាប់ភ្លូខាងជើង ឃុំបេន ចះខន ស្រុកខ្លងហាត ខេត្តស្រះកែវ នឹងមេភូមិ១០ ឃុំផានសឹក ស្រុកអារញ្ញ ខេត្តស្រះកែវ។

ប្រភពថាក្រោយពីឃាត់ខ្លួនជនសង្ស័យ សមត្ថកិច្ចបើកទ្វារឃ្លុបរថយន្ត ម៉ាកតូយ៉ូតា រីវ៉ូ ព៌ណខ្មៅ ព្រមជាមួយបុរស៣នាក់ ថៃ២នាក់ នឹងខ្មែរម្នាក់ ព្រមទាំងវត្ថុតាងបារីបរទេសគេចពន្ធយ៉ាងច្រើន ទើបសមត្ថកិច្ចឃុំខ្លួនទាំង៣នាក់ មកសួរចម្លើយ ក្នុងនោះរួមមានឈ្មោះ បុណ្យប្រាដាប់ ចៃភក្ដី អាយុ៣៥ឆ្នាំជនជាតិថៃនឹងជាអ្នកបើករថយន្ត,ចាន់មិន បុណ្យសុភា អាយុ២៥ឆ្នាំ ជនជាតិថៃ នឹង ដូង រា អាយុ២៩ឆ្នាំ ជនជាតិខ្មែរ មានទីលំនៅក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។នៅពេលដែលសមត្ថកិច្ចថៃត្រួតពិនិត្យក្នុងរថយន្តខាងលើ ប្រទះឃើញបារីបរទេសម៉ាកផ្សេងៗ រួមមាន ៖ ម៉ាកLUXURYចំនួន១,១៣២សុង ស្មើនឹង១,១៣២០កញ្ចប់,ម៉ាកGOLDចំនួន១,៨៦៣សុង ស្មើនឹង១៨,៦៣០កញ្ចប់,ម៉ាកIZAចំនួន៣៥០សុង ស្មើនឹង៣,៥០០កញ្ចប់,FINEចំនួន១០០សុង ស្មើនឹង១,០០០កញ្ចប់,ម៉ាកLAPINចំនួន៣០០សុង ស្មើនឹង៣,០០០កញ្ចបើ,ម៉ាកARAចំនួន១០០សុង ស្មើនឹង១,០០០កញ្ចប់,ម៉ាកCOWBOYចំនួន៥០សុង ស្មើនឹង៥០០កញ្ចប់ សរុបទាំងអស់៣,៨៩៥សុង ស្មើនឹង៣៨,៩៥០កញ្ចប់។

ក្រោយពីសមត្ថកិច្ចធ្វើកំណត់ហេតុចាប់ឃុំខ្លួនរួចរាល់ បានបញ្ជូនប្រគល់ជនទាំង៣នាក់ រួមទាំងវត្ថុតាងទាំងអស់ បញ្ជូនទៅឲ្យមន្រ្តីជំនាញស្រុកអារញ្ញ ដើម្បីចាត់ការតាមច្បាប់បន្ត។ ទោះយ៉ាងណាព័ត៌មានខាងលើយើងមិនទាន់មានការបំភ្លឺពីមន្ត្រីកុងស៊ុលប្រចាំខេត្តស្រះកែវនៅឡើយ ៕

ដោយ ៖ វណ្ណា


ចែករំលែក៖