ភ្នំពេញ ៖ សូមនិយាយថាទេចំពោះគ្រឿងញៀន! ជនសង្ស័យចំនួន៥១នាក់(ស្រី៥នាក់) ត្រូវបានសមត្ថកិច្ចឃាត់ខ្លួនក្នុងប្រតិបត្តិការបង្ក្រាបបទល្មើសគ្រឿងញៀនចំនួន២៩ករណីទូទាំងប្រទេសនៅថ្ងៃទី២៨ ខែកក្កដានេះ ។
ក្នុងចំណោមជនសង្ស័យទាំង២៩នាក់ រួមមាន ៖ ជួញដូរ១៥ករណី ឃាត់ខ្លួន៣៣នាក់(ស្រី ៣នាក់), ដឹកជញ្ជូន រក្សាទុក៤ករណី ឃាត់ខ្លួន៧នាក់, ប្រើប្រាស់១០ករណី ឃាត់ខ្លួន១១នាក់(ស្រី២នាក់) ។
ចំពោះវត្ថុតាងដែលចាប់យកសរុបក្នុងថ្ងៃទី២៨ ខែកក្កដា រួមមាន ៖ មេតំហ្វេតាមីន(Ice) ចំនួន២៥៨,៥៣ក្រាម និង៣៤កញ្ចប់តូច ។
លទ្ធផលខាងលើ គឺមាននគរបាល៩អង្គភាពបានចូលរួមបង្ក្រាប ៖
១-ខេត្តបាត់ដំបង៖ រក្សាទុក១ករណី ឃាត់ ខ្លួន២នាក់, ប្រើប្រាស់២ករណី ឃាត់ខ្លួន២នាក់ ចាប់យកIce ០,៨២ក្រាម។
២-ខេត្តកំពង់ចាម៖ ជួញដូរ២ករណី ឃាត់ ខ្លួន៥នាក់, ប្រើប្រាស់១ករណីឃាត់ខ្លួន១នាក់ ចាប់យកIce ៤,៦៨ក្រាម។
៣-ខេត្តកំពត៖ ជួញដូរ១ករណី ឃាត់ខ្លួន ១នាក់ ចាប់យកIce ១១កញ្ចប់តូច។
៤-ខេត្តកោះកុង៖ ជួញដូរ១ករណី ឃាត់ខ្លួន១នាក់ចាប់យកIce ១២៧,៥៨ក្រាម។
៥-ខេត្តមណ្ឌលគិរី៖ ជួញដូរ១ករណី ឃាត់ខ្លួន៥នាក់ ស្រី១នាក់។
៦-រាជធានីភ្នំពេញ៖ ជួញដូរ៥ករណី ឃាត់ ខ្លួន១០នាក់, រក្សាទុក២ករណី ឃាត់ខ្លួន៣នាក់, ប្រើប្រាស់៧ករណី ឃាត់ខ្លួន៨នាក់ ស្រី៣នាក់ ចាប់យកIce ៩៥,៩៥ក្រាម។
៧-ខេត្តសៀមរាប៖ អនុវត្តន៍ដីកា១ករណី ចាប់ខ្លួន១នាក់។
៨-ខេត្តព្រះវិហារ៖ ជួញដូរ៣ករណី ឃាត់ខ្លួន៧នាក់ ចាប់យកIce ២៣កញ្ចប់តូច។
៩-ខេត្តឧត្តរមានជ័យ៖ រក្សាទុក១ករណី ឃាត់ខ្លួន២នាក់ ចាប់យកIce០,៩១ក្រាម។
កងរាជអាវុធហត្ថដែលធ្វើការបង្ក្រាបបទល្មើសនេះដែរមាន១អង្គភាពគឺនៅរាជ ធានីភ្នំពេញ៖ ជួញដូរ២ករណី ឃាត់ខ្លួន៤នាក់ ស្រី១នាក់ ចាប់យកIce ២៨,៥៩ក្រាម ។
គេបានអង្កេតឃើញថា បញ្ហាថ្នាំញៀននៅតែជាប្រធានបទយ៉ាងក្តៅគគុក ហើយសមត្ថកិច្ចក៏បានបន្តស្រាវជ្រាវបង្រ្កាបជារៀងរាល់ថ្ងៃ៕
ដោយ៖ អរុណរះ(រូបភាព៖ ឯកសារ)