ខេត្តប៉ៃលិន ៖ យោងតាមរបាយការណ៍របស់សមត្ថកិច្ចជំនាញនៃអធិការស្រុកសាលាក្រៅបានឲ្យដឹងថា÷នៅវេលាម៉ោង១៧និង៤០នាទី ថ្ងៃទី២៨ ខែកក្កដាឆ្នាំ២០២២ មានភ្លៀងធ្លាក់ទឹកជំនន់ ហូរកាត់ផ្លូវ បណ្ដាលឲ្យលិចផ្ទះពលរដ្ឋចំនួន ៣០ខ្នង និងបណ្ដាលឲ្យលិចលើផ្លូវជាតិលេខ ៥៧ ចំនួន ០៣កន្លែង ,
ទី១៖ នៅជិតសៃឡូ សុីភី
ទី២៖ នៅក្លោងទ្វារវត្តអូររអិល(លិចចម្ងាយប្រហែល ៥០ម៉ែត្រ កម្ពស់ទឹកប្រហែល ៦០cm)
ទី៣៖ នៅជិតកន្លែងក្រឡុកសុីម៉ងត៍ភូមិអូរអិល)
បញ្ជាក់៖ ករណីនេះបណ្តាលឲ្យរបើកសង្ក័សីតូបរបស់ប្រជាពលរដ្ឋចំនួន ០១កន្លែង និងផ្ទះប្រជាពលរដ្ឋមួយចំនួនដែលបានលិច ពុំមានការខូចខាតអ្វីទេ។
បច្ចុប្បន្ន៖ កម្លាំងវេនប្រចាំបញ្ជានៃអធិការដ្ឋាននគរបាលស្រុកសាលាក្រៅ សហការជាមួយកម្លាំងវេនប្រចាំបញ្ជា នៃស្នងការដ្ឋានខេត្តប៉ៃលិន និងកម្លាំងប៉ុស្ដិ៍រដ្ឋបាលស្ទឹងកាច់ កំពុងជួយសម្រួលចរាចរណ៍ជូនប្រជាពលរដ្ឋ នៅលើចំណុចដែលបានលិចនោះ និងពេលនេះស្ថានភាពទឹកបានស្រកអស់ និងធ្វើចរាចរណ៍បានជាធម្មតាវិញហើយ ៕
ដោយ៖ ស សារ៉េត