ព័ត៌មានទាន់ហេតុការណ៍៖

រថយន្តហាយឡេនឌ័របើកបុកក្បាលនាគពុះចែកទ្រូងស្ពានប្រសូត្រក្រឡាប់ផ្ងារជេីងផ្អើលទាំងយប់

ចែករំលែក៖

ខេត្តស្វាយរៀង ៖ រថយន្តហាយឡេនឌ័រប្រេីប្រាស់ល្បឿនលឿនរេចង្កូតបើកបុកក្បាលនាគពុះចែកទ្រូងស្ពានប្រសូត្រយ៉ាងពេញទំហឹងបណ្ដាលឱ្យរថយន្តក្រឡាប់ផ្ងារជេីងបង្កការភ្ញាក់ផ្អើលដល់អ្នកភូមិកំពុងដេកលង់លក់ទាំងយប់អធ្រាត្រ។

ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង១២និង២០នាទីរំលងអធ្រាត្រឈានចូលថ្ងៃទី២៩ខែកក្កដាឆ្នាំ ២០២២ លើផ្លូវជាតិលេខ១ស្ថិតចន្លោះគីឡូ១៣៥និង១៣៦ស្ថិតនៅ ភូមិទួលអង្គប់ ឃុំសំបួរ ស្រុកស្វាយទាប ខេត្តស្វាយរៀង ។

តាមសាក្សីបានឱ្យដឹងថាមុនកើតហេតុមាន រថយន្តមួយគ្រឿងម៉ាកហាយឡេនឌ័រ ពណ៌ប្រផេះពាក់ស្លាកលេខភ្នំពេញ២AK-៤០០៣ បើកបរដោយបុរសម្នាក់មិនស្គាល់អត្តសញ្ញាណ លើផ្លូវជាតិលេខ១ ក្នុងទិសដៅពីលិចទៅកេីតលុះដល់កន្លែងកើតហេតុខាងលេីបានបុកក្បាលនាគពុះចែកទ្រូងស្ពានប្រសូត្រយ៉ាងពេញទំហឹងបណ្ដាលឱ្យរថយន្តក្រឡាប់ផ្ងារជេីងបង្កការភ្ញាក់ផ្អើលដល់អ្នកភូមិកំពុងដេកលង់លក់ទាំងយប់អធ្រាត្រ។

ក្រោយកើតហេតុស្រាប់តែឃើញអ្នកបើកបរលូនចេញពីក្នុងរថយន្តទាំងអាការៈឈឺចុកចាប់និងគេចខ្លួនបាត់តែម្ដង។

ចំពោះមធ្យោយបាយធ្វើដំណើរសមត្ថកិច្ចស្ទួចយកមករក្សាទុកនៅអធិការដ្ឋាននគរបាលស្រុកស្វាយទាបដើម្បីដោះស្រាយពេលក្រោយតាមច្បាប់ ៕

ដោយ៖យឹម សុថាន


ចែករំលែក៖