ខេត្តស្វាយរៀង ៖ មានការភ្ញាក់ផ្អើលដល់អ្នកភូមិនិងរាយការណ៍មកសមត្ថកិច្ចមូលដ្ឋានមកអន្តរាគមន៍យករថយន្តពន្លត់អគ្គិភ័យបាញ់ពន្លត់បន្ទាប់ពីមានករណីភ្លើងឆាបឆេះយ៉ាងសន្ធោសន្ធៅនៅចំណុចផ្សារអន្តរជាតិបាវិត ដែលបណ្តាលឱ្យឆាបឆេះតូបលក់អីវ៉ាន់ចំនួន០៧តូបដោយទុស្សេខ្សែភ្លើង។
ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង១០យប់ថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២២ នៅចំណុចផ្សារអន្តរជាតិបាវិត ស្ថិតនៅភូមិបាវិតកណ្តាល សង្កាត់បាវិត ក្រុងបាវិត ខេត្តស្វាយរៀង។
សមត្ថកិច្ចនគរបាលបានឱ្យដឹងថាករណីអគ្គិភ័យឆាបឆេះនៅចំណុចផ្សារអន្តរជាតិបាវិត ដែលបណ្តាលឱ្យឆាបឆេះតូបលក់អីវ៉ាន់ចំនួន០៧តូប រួមមានម៉ាស៊ីនត្រជាក់ ទូទឹកកក សម្ភារៈប្រើប្រាស់ក្នុងផ្ទះ ខូចខាតទាំងស្រុង។
ប្រភពបន្តថាអគ្គិភ័យបានរលត់ទៅវិញនៅវេលាម៉ោង១១និង៥០នាទីថ្ងៃដដែលដោយប្រើប្រាស់រថយន្តអគ្គិភ័យចំនួន២គ្រឿងខណៈមិនមានមនុស្សរងគ្រោះថ្នាក់នោះទេដោយមានការចូលរួមសហការជាមួយប្រជាពលរដ្ឋប្រជាការពារភូមិសមត្ថកិច្ចនគរបាលកងរាជអាវុធហត្ថក្រុងបាវិតផងដែរ ដោយមូលហេតុទុស្សេខ្សែភ្លើង ៕
ដោយ៖យឹម សុថាន