ភ្នំពេញ ៖ ក្រសួងការងារ និងបណ្ដុះបណ្តាលវិជា្ជជីវៈ បញ្ជាក់ពីការធ្វើតេស្តភាសាជប៉ុន JFI-Basic សម្រាប់ពលករជំនាញ ដើម្បីទៅធ្វើការនៅប្រទេសជប៉ុន ។ នេះបើយោងតាមសេចក្តីជូនដំណឹង ស្តីពី ការធ្វើតេស្តភាសាជប៉ុន JFI-Basic សម្រាប់ពលករជំនាញ ដើម្បីទៅធ្វើការនៅប្រទេសជប៉ុន របស់ក្រសួងការងារ និងបណ្ដុះបណ្តាលវិជា្ជជីវៈ ដែលអង្គភាព មជ្ឈមណ្ឌល ព័ត៌មាន “នគរវត្ត” ទទួលបាននៅថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២២។
យោងតាមការជូនដំណឹងពីក្រសួងយុត្តិធម៌នៃប្រទេសជប៉ុន ចុះថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០២២ ក្រសួងការងារនិង បណ្តុះបណ្តាលវិជ្ជាជីវៈ មានកិត្តិយសសូមជូនដំណឹងដល់ទីភ្នាក់ងារជ្រើសរើសឯកជនទាំងអស់ និងសាធារណជនដែល មានបំណងទៅធ្វើការនៅប្រទេសជប៉ុន ក្នុងគម្រោងពលករជំនាញ ឱ្យបានជ្រាបថាអង្គភាពទទួលបន្ទុកការធ្វើតេស្តជំនាញ និងតេស្តភាសាជប៉ុន នឹងរៀបចំការធ្វើតេស្តភាសាជប៉ុន JFT-Basic តាមរយៈប្រព័ន្ធកុំព្យូទ័រ (CBT) ក្នុងគម្រោងពលករ ជំនាញ ដែលមានព័ត៌មានលម្អិត ដូចខាងក្រោម៖
– លក្ខខណ្ឌចុះឈ្មោះធ្វើតេស្តភាសាជប៉ុន JFT-Basic គឺចាប់ពីអាយុ ១៧ឆ្នាំឡើងទៅ ដោយមិនគិតពីកម្រិតវប្បធម៌ – សម្រាប់ព័ត៌មានលម្អិត និងការចុះឈ្មោះ សូមចូលមើលគេហទំព័រ http://sc.prometric-jp.com/testist/n/en/index.html ឬទំនាក់ទំនងតាមលេខទូរស័ព្ទ +855 10 568 383/ +855 17 571 177/ +855 97 767 (33 រៀងរាល់ម៉ោងធ្វើការ
– ព័ត៌មានមណ្ឌលសម្រាប់ធ្វើតេស្តមានដូចខាងក្រោម៖
១.សកលវិទ្យាល័យអន្តរជាតិ ប៊ែលធី (សាខាទួលស្លែង)
• អាសយដ្ឋាន៖ ផ្ទះលេខ២១ ផ្លូវលេខ៣៦០ សង្កាត់បឹងកេងកង៣ ខណ្ឌបឹងកេងកង រាជធានីភ្នំពេញ
• លេខទូរស័ព្ទ៖ +855 78 221 222
២. វិទ្យាស្ថានអភិវឌ្ឍន៍វិស័យអប់រំ (EDI)
• អាសយដ្ឋាន៖ ផ្ទះលេខ៩A ផ្លូវលេខ៣៧០ សង្កាត់បឹងកេងកង១ ខណ្ឌចំការមន រាជធានីភ្នំពេញ
• លេខទូរស័ព្ទ៖ +855 12 629 768 / +855 15 729 123
– សេវានៃការចុះឈ្មោះធ្វើតេស្តតីបង់ជូនទៅអង្គភាពទទួលបន្ទុកការធ្វើតេស្តជំនាញ និងតេស្តភាសាជប៉ុន
– ឯកសារចាំបាច់ដែលត្រូវយកមកជាមួយនៅថ្ងៃធ្វើតេស្ត៖ អត្តសញ្ញាណប័ណ្ណ ឬលិខិតឆ្លងដែន ឬប័ណ្ណបើកបរ បញ្ជាក់៖ កាលបរិច្ឆេទនៃការធ្វើតេស្តនេះ អាចនឹងផ្លាស់ប្តូរអាស្រ័យទៅតាមស្ថានភាពជំងឺកូវីដ-១៩។
អាស្រ័យដូចបានជម្រាបជូនខាងលើ សូមទីភ្នាក់ងារជ្រើសរើសឯកជនទាំងអស់ និងសាធារណជនដែលមាន
បំណងចង់ចុះឈ្មោះធ្វើតេស្តភាសា និងតេស្តជំនាញសម្រាប់ផ្នែកថែទាំ ជ្រាបតាមការគួរ ៕
ដោយ ៖ សិលា