ព័ត៌មានទាន់ហេតុការណ៍៖

គ្រូពេទ្យសម្តេចតេជោប្រឆាំងកូវីដ-១៩ ( RRT ) បានទទួលគ្រោះថ្នាក់ចរាចរណ៍ ប៉ះទង្គិចក្បាលធ្ងន់ធ្ងរ

ចែករំលែក៖

ភ្នំពេញ ៖ សូមបញ្ជាក់ថា, ប្អូនស្រី រស់ សុភីនិតា ភេទ ស្រី អាយុ២៨ឆ្នាំ ជាគ្រូពេទ្យសម្តេចតេជោប្រឆាំងកូវីដ-១៩ ( RRT ) បានទទួលគ្រោះថ្នាក់ចរាចរណ៍ ប៉ះទង្គិចក្បាលធ្ងន់ធ្ងរ គាត់ត្រូវបញ្ជូនមកព្យាបាលនៅមន្ទីរពេទ្យមិត្តភាពកម្ពុជាចិនព្រះកុសុមះភ្លាមៗ ផ្នែកជំងឺធ្ងន់ ICU ។ ក្រោយសម្រាកព្យាបាល និងតាមដានដោយយកចិត្តទុកដាក់ខ្ពស់ពីក្រុមគ្រូពេទ្យ TYDA  នៃមន្ទីរពេទ្យមិត្តភាពកម្ពុជាចិនព្រះកុសុមៈ មួយរយៈមក ប្អូនស្រីមានអាការៈធូស្រាលច្រើនហើយ និងបានចេញទៅផ្ទះហើយ ក្រោមការយកចិត្តទុកដាក់ខ្ពស់ និងការឧបត្ថម្ភដ៏ថ្លៃថ្លារបស់លោកបណ្ឌិត ហ៊ុន ម៉ាណែត ប្រធានក្រុមប្រឹក្សាភិបាលសមាគមគ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្ដេចតេជោ(TYDA) និង លោកស្រីពេជ ចន្ទមុន្នី អនុប្រធានក្រុមប្រឹក្សាភិបាលសមាគមគ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្ដេចតេជោ(TYDA) ។

សូមជម្រាបជូនថា, ក្រុមប្រឹក្សាភិបាលសមាគមគ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្ដេចតេជោ(TYDA) ដែលដឹកនាំដោយ លោកបណ្ឌិត ហ៊ុន ម៉ាណែត និងលោកស្រីពេជ ចន្ទមុន្នី តែងតែបានយកចិត្តទុកដាក់ ប្រដាល់ប្រជាពលរដ្ឋដែលមានជួបគ្រោះអាសន្ន ជំងឺដង្កាត់ផ្សេងៗ បានជួយព្យាបាលដោយឥតគិតថ្លៃ។ ពិសេសអ្វីដែលជាមោទនភាពដ៏ធំបំផុត គឺបានចូលរួមធំធេងណាស់ ជាមួយរាជរដ្ឋាភិបាល ដែលមានសម្ដេចតេជោ ហ៊ុនសែន នាយករដ្ឋមន្ត្រីជាប្រមុខដឹកនាំ គឺក្នុងសមរភូមិមុខក្នុងការកម្ចាត់ជំងឺកូវីដ-១៩ ៕

ដោយ ៖ សិលា


ចែករំលែក៖