ព័ត៌មានទាន់ហេតុការណ៍៖

សមត្ថកិច្ច ៖ ជនបរទេសម្នាក់ចង.កសម្លាប់ខ្លួនដោយសារតូចចិត្តមានជំងឺទឹកនោមផ្អែម

ចែករំលែក៖

ខេត្តសៀមរាប៖ មន្ត្រីនគរបាលប៉ុស្ដិ៍ស្លក្រាមបានឱ្យដឹងថា នៅវេលាម៉ោង៧ ថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២២ នៅចំណុចផ្ទះជួលស្ថិតក្នុងភូមិបឹងដូនប៉ា សង្កាត់ស្លក្រាម ក្រុងសៀមរាប ខេត្តសៀមរាប  មានករណីធ្វើអត្តឃាតដោយការចង.ក សម្លាប់ខ្លួន។  សមត្ថកិច្ចបានបញ្ជាក់ថា ជនរងគ្រោះឈ្មោះ Loots Andries stephanus ភេទប្រុស អាយុ៧១ឆ្នាំជនជាតិអាហ្រ្វិកខាងត្បូង កាន់លិខិតឆ្លងដែនលេខ  M00089421 មុខរបរគ្មាន ស្នាក់នៅបន្ទប់ជួលស្ថិតនៅក្នុងភូមិបឹងដូនប៉ា សង្កាត់ស្លក្រាម ក្រុងសៀមរាប ខេត្តសៀមរាប។

    មន្ត្រីនគរបាលប៉ុស្ដិ៍បន្តថា ផ្អែកតាមការបំភ្លឺរបស់សាក្សីនិងតាមការពិនិត្យសាកសពដោយសមត្ថកិច្ចជំនាញរួមជាមួយលោកគ្រូពេទ្យខាងកោសល្យវិច័យ ខេត្តសៀមរាបបានសន្និដ្ឋានថា ជនរងគ្រោះបានស្លាប់ដោយសារមានវិបត្តិជំងឺទឹកនោមផ្អែមទើបគាត់ចងកសម្លាប់ខ្លួន។ សាកសពត្រូវបានដឹកយកទៅតម្កល់ទុកនៅវត្តទឹកថ្លា សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ រាជធានីភ្នំពេញ  រង់ចាំសាច់ញាតិនិងស្ថានទូតមកពិនិត្យ និងរៀបចំធ្វើបុណ្យ ៕

                           

ដោយ ៖ សហការី


ចែករំលែក៖