ព័ត៌មានទាន់ហេតុការណ៍៖

មន្រ្តីជំនាញចុះពិនិត្យសពកុមារាលង់ទឹកនៅ ស្រុកក្រគរ

ចែករំលែក៖

    ខេត្តពោធិ៍សាត់ ៖ ការធ្វេសប្រហែសរបស់ឪពុកម្តាយ ធ្វើឲ្យបាត់បង់ជីវិតកូនប្រុសដែលស្រលាញ់ស្មើជីវិត ត្រឹមមួយប៉ព្រិចភ្នែក ហើយបានត្រឹមនាំគ្នាទ្រហ៊ោយំប៉ុណ្ណោះ ។

 ករណីមន្ត្រីសហការគ្នាចុះពិនិត្យសពកុមារាលង់ទឹកស្លាប់ខាងលើ ធ្វើឡើងនាព្រឹកថ្ងៃសុក្រ ១កើត ខែស្រាពណ៍ ឆ្នាំខាល ចត្វាស័ក ពុទ្ធសករាជ ២៥៦៦ ត្រូវនឹងថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២២ ត្រង់ចំណុចផ្ទះឪពុកម្ដាយកុមារារងគ្រោះ និងកន្លែងកើតហេតុ ស្ថិតនៅភូមិខ្លាក្រពើ ឃុំអន្លង់ត្នោត ស្រុកក្រគរ ខេត្តពោធិ៍សាត់ ។

 អាជ្ញាធរមានសមត្ថកិច្ចមូលដ្ឋានរាយការណ៍ថា កុមារារងគ្រោះឈ្មោះ សេត សំណាង អាយុ ១០ឆ្នាំ ជនជាតិខ្មែរ បច្ចុប្បន្ន រស់នៅក្នុងបន្ទុកគ្រួសារឪពុកម្តាយ ស្ថិតនៅភូមិ.ឃុំកើតហេតុ ។

 ប្រភពព័ត៌មានពីអាជ្ញាធរដដែលបន្តទៀតថា កុមារារងគ្រោះ(ស្លាប់)បានលង់ទឹកថ្លុកក្របីដេក ដែលមានចម្ងាយប្រមាណ១០០ម៉ែត្រ ពីរោងឪពុកម្ដាយធ្វើចម្ការ កុមារារងគ្រោះពិតជាថប់ដង្ហើមបណ្ដាលឲ្យស្លាប់ដោយសារលង់ទឹក មូលហេតុៈ ការធ្វេសប្រហែសរបស់ឪពុកម្តាយ ក្រោយធ្វើការពិនិត្យចប់សព្វគ្រប់ បានធ្វើកំណត់ហេតុប្រគល់សពជូនឪពុកម្តាយ ដើម្បីទទួលយកទៅចាត់ចែងធ្វើបុណ្យតាមប្រពៃណី ៕

ដោយ៖ ប៉ឹម ពិន


ចែករំលែក៖