ព័ត៌មានទាន់ហេតុការណ៍៖

បញ្ជាការដ្ឋានអង្គរក្ស ចេញញត្តិប្រកាសគាំទ្រយ៉ាងពេញទំហឹងនូវការធ្វើវិសោធនកម្មរដ្ឋធម្មនុញ្ញលើកទី១០

ចែករំលែក៖

ភ្នំពេញ ៖ នាយឧត្តមសេនីយ៍ ហ៊ុយ ពិសិដ្ឋ , នាយឧត្តមសេនីយ៍កិត្តិបណ្ឌិត ហ៊ីង ប៊ុនហៀង ព្រមទាំងមេបញ្ជាការ មេបញ្ជាការរង នាយ ពលទាហានក្នុងបញ្ជាការដ្ឋានអង្គរក្សទាំងមូល  នៅថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២២ម្សិលមុិញនេះ បានចេញញត្តិសម្ដែងការគាំទ្រយ៉ាងពេញទំហឹង ចំពោះការធ្វើវិសោធនកម្មរដ្ឋធម្មនុញ្ញលើកទី១០ របស់ព្រះរាជាណាចក្រកម្ពុជា។

ដែលនៅក្នុងញត្តិគាំទ្រនេះ បានកត់សម្គាល់ឃើញថា ការធ្វើវិសោធនកម្មនេះ គឺដើម្បីបម្រើឧត្តមប្រយោជន៍ជាតិ ធានាឱ្យដល់ស្ថាប័នជាតិ ជាពិសេសរាជរដ្ឋាភិបាលមានដំណើរការប្រព្រឹត្តទៅដោយរលូន មិនមានការជាប់គាំង និងធានាបាននិរន្តរភាពនៅគ្រប់កាលៈទេសៈ។

ការធ្វើវិសោធនកម្មលើកទី១០នេះ ជាការបំពេញភាពចន្លោះប្រហោងនៃច្បាប់ ដោយពុំបានប៉ះពាល់ដល់គោលការណ៍គ្រឹះនៃរដ្ឋធម្មនុញ្ញកម្ពុជា ដូចជា របបប្រជាធិបតេយ្យសេរីពហុបក្ស និងរបបរាជានិយមអាស្រ័យរដ្ឋធម្មនុញ្ញ ហើយក៏ពុំបានធ្វើឡើងនៅក្នុងប្រទេសកំពុងស្ថិតនៅក្នុងភាពអាសន្នណាមួយនោះឡើយ៕

ដោយ ៖ សិលា


ចែករំលែក៖