ភ្នំពេញ៖ បេីយោងតាមប្រភពព័ត៌មានពីរបាយការណ៍របស់ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានឱ្យដឹងថា ដោយមានការយកចិត្តទុកដាក់ពីសំណាក់ លោកឧត្តមសេនីយ៍ឯក ស ថេត អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ នៅព្រឹកថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០២២ លោកវរសេនីយ៍ឯក ម៉ៅ សឿត អធិការនគរបាលខណ្ឌច្បារអំពៅ បានដឹកនាំមន្ត្រីក្រោមឱវាទចុះសួរសុខទុក្ខ លោកអនុសេនីយ៍ឯក ស៊ុក សំអូន នាយរងប៉ុស្តិ៍នគរបាលរដ្ឋបាលក្បាលកោះ។
របាយការណ៍ដដែលបន្តថា លោកអនុសេនីយ៍ឯក ស៊ុក សំអូន នាយរងប៉ុស្តិ៍នគរបាលរដ្ឋបាលក្បាលកោះ ពេលដែលលោកកំពុងជិះម៉ូតូចុះល្បាតនៅភូមិជ្រោយអំពិល សង្កាត់ក្បាលកោះ ខណ្ឌច្បារអំពៅ កាលពីថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០២២ វេលាម៉ោង២០:៣០នាទីយប់ ដោយក្នុងស្ថានភាពភ្លៀងធ្លាក់ខ្លាំងពេលមេីលផ្លូវមិនឃេីញ ទេីបបណ្តាលឲ្យធ្លាក់លូ ដួលបាក់ស្មងជើងស្តាំ និងរបួសជាំភ្នែកឆ្វេង កំពុងសម្រាកព្យាបាលនៅមន្ទីពេទ្យជោរ៉ៃ (ភ្នំពេញ)។
ក្នុងឱកាសនោះដែរ លោកអធិការ បានយកនូវថវិកា គ្រឿងឧបភោគ បរិភោគមួយចំនួន ប្រគល់ជូនលោកអនុសេនីយ៍ឯកដូចជា៖ លោកឧត្តមសេនីយ៍ទោ បេង ដាណារ៉ា ស្នងការរង ដឹកនាំការងារអធិការដ្ឋាននគរបាលខណ្ឌច្បារអំពៅ ចំនួន១០០ដុល្លា, លោកអធិការនគរបាលខណ្ឌច្បារអំពៅ ចំនួន ១.២០០.០០០រៀល និងផ្លែឈើគ្រប់មុខ ០១កន្ត្រក,ទឹកសុទ្ធ០៣កេស, ទឹកក្រូច ០៣កេស, មី០២កេស, ថវិកាប៉ុស្តិ៍នគរបាលរដ្ឋបាលក្បាលកោះ ចំនួន៤០០.០០០រៀល អាជីវករ ឈ្មោះ ហាន់ ដារ៉ា ចំនួន៣០០ដុល្លា៕
ដោយ៖សហការី