ព័ត៌មានទាន់ហេតុការណ៍៖

ករណី​គ្រោះថ្នាក់​ចរាចរណ៍​ទូ​ទាំង​ប្រទេស​ថ្ងៃ​ទី​៣០​ ខែកក្កដា​ កើតឡើង​១១​លើក​ ស្លាប់​៧​នាក់​ រ​បួស​១៥​នាក់​ !!!

ចែករំលែក៖

​ភ្នំពេញ​៖​ នេះបើ​យោង​តាម​ប្រភពព័ត៌មាន​ពី​របាយការណ៍​របស់​អគ្គស្នងការ​នគរបាល​ជាតិ​ នៅយប់ថ្ងៃ​សៅរ៍​ទី​៣០​ ខែកក្កដា​ ឆ្នាំ​២០២២នេះ​ថា៖​ ករណី​គ្រោះថ្នាក់​ចរាចរណ៍​ផ្លូវគោក​ទូ​ទាំង​ប្រទេស​នៅ​ថ្ងៃ​ទី​២៩​ ខែកក្កដា​ ឆ្នាំ​២០២២​នេះ​ បណ្តាល​ឲ្យ​មនុស្ស​ស្លាប់​ ចំនួន​៧​នាក់​(​ស្រី​១​នាក់​)​ របួសធ្ងន់​ ១៣​នាក់​(​ស្រី​៥​នាក់​)​ និង​របួសស្រាល​២​នាក់​(​ស្រី​០​នាក់​)​ ។​ ដូច្នេះ​សូម​ធ្វើ​ដំណើរ​ប្រកាន់ខ្ជាប់​នូវ​ច្បាប់​ចរាចរណ៍​ជា​និច្ច​ !​ 

​យោង​តាម​ទិន្នន័យ​គ្រោះថ្នាក់​ចរាចរណ៍​ផ្លូវគោក​ទូ​ទាំង​ប្រទេស​ចេញ​ដោយ​នាយកដ្ឋាន​នគរបាល​ចរាចរណ៍​ និង​សណ្តាប់​សាធារណៈ​ នៃ​អគ្គស្នងការដ្ឋាន​នគរបាល​ជាតិ​ នៅ​ថ្ងៃ​ទី​៣០​ ខែកក្កដា​ បាន​បញ្ជាក់​ថា​ គ្រោះថ្នាក់​ដែល​បង្ក​ឲ្យ​មាន​មនុស្ស​ស្លាប់​និង​របួស​ចំនួន​២២​នាក់​ កើតឡើង​ដោយសារ​ការ​ប៉ះទង្គិច​គ្នា​ចំនួន​ ១១​លើក​។ 

ជាមួយគ្នានោះ​ នាយកដ្ឋាន​នគរបាល​ចរាចរណ៍​ ក៏សូមអំពាវនាវ​ដល់បងប្អូនប្រជាពលរដ្ឋ​សូម​គោរព​ច្បាប់​ចរាចរណ៍​ទាំង​អស់​គ្នា​ដេីម្បី​ការពារ​ជីវិត​លោក​អ្នក៕ ដោយ​៖ស​ តារា

​រូបភាព៖ឯកសារ


ចែករំលែក៖