ព័ត៌មានទាន់ហេតុការណ៍៖

ព្យុះទ្រង់ទ្រាយធំបំផ្លាញឧទ្ធម្ភាគចក្រទាហានជើងទឹកអាមេរិក១០គ្រឿង

ចែករំលែក៖

សារព័ត៌មាន USNI News បានផ្សាយថា មានឧទ្ធម្ភាគចក្រ១០គ្រឿងរបស់កម្លាំងទាហានជើងទឹកអាមេរិករងការខូចខាតយ៉ាងខ្លាំងដោយព្យុះទ្រង់ទ្រាយធំវាយប្រហារចំទីតាំង ទាហានជើងទឹក Norfolk រដ្ឋ Virginia ។
លោក Rob Myers មេបញ្ជាការកងទ័ពជើងទឹកអាមេរិកបានលើកឡើងថា ពេលនេះកម្លាំងទាហានកំពុងវាយតម្លៃពីការខូចខាត ដែលបង្កឡើងខ្យល់ព្យុះ ។ មិនមានទាហានណាម្នាក់រងរបួសនៅក្នុងហេតុការណ៍នោះឡើយ។
តាមប្រភពព័ត៌មានបានបញ្ជាក់ឱ្យដឹងថា ឧទ្ធម្ភាគចក្រដែលរងការខូចខាតមាន៥គ្រឿងប្រភេទ MH-60S Knight Hawks មួយគ្រឿងប្រភេទ MH-60R Sea Hawk និងឧទ្ធម្ភាគចក្រ៤គ្រឿង ទៀតប្រភេទ MH-53E Sea Dragon សម្រាប់ប្រមាញ់នាវាមុជទឹក៕ ដោយ៖ ធីរីណា

រូប​ថត​ ៖​ USNI News


ចែករំលែក៖