ព័ត៌មានទាន់ហេតុការណ៍៖

កម្លាំងសមត្ថកិច្ចចម្រុះ ឃាត់ខ្លួនជនសង្ស័យម្នាក់ពាក់ព័ន្ធដឹកជញ្ជូនផលអនុផលព្រៃឈើ ពីខេត្តព្រះវិហារទៅភ្នំពេញ

ចែករំលែក៖

    ខេត្តកំពង់ធំ ៖ ជនសង្ស័យម្នាក់ត្រូវបានកម្លាំងសមត្ថកិច្ចចម្រុះឃាត់ខ្លួន ខណៈពេលកំពុងធ្វើសកម្មភាពដឹកជញ្ជូនផលអនុផលព្រៃឈើខុសច្បាប់តាមរយៈរថយន្តម៉ាក Tundra ពាក់ស្លាកលេខភ្នំពេញ 2S-7946 មកពីខេត្តព្រះវិហារ ដើម្បីយកទៅលក់បន្តនៅរាជធានីភ្នំពេញ ។

     ក្នុងប្រតិបត្តិការនេះសហការ មន្ត្រីរដ្ឋបាលព្រៃឈើ មន្ត្រីខាងជើងបឹងទន្លេសាប នគរបាលខេត្តកំពង់ធំ អាវុធហត្ថខេត្តកំពង់ធំ នាព្រឹកថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០២២ តាមដងផ្លូវជាតិលេខ៦A ស្ថិតនៅភូមិបល្ល័ង្កលិច សង្កាត់ដំរីជាន់ខ្លា ក្រុងស្ទឹងសែន ខេត្តកំពង់ធំ ។

       ភ្លាមៗនោះដែរត្រូវបានកម្លាំងអាវុធហត្ថខេត្តកំពង់ធំ ឃាត់ខ្លួនរួមទាំងវត្ថុតាងផលអនុផលព្រៃឈើ រថយន្ត បញ្ជូនមកកាន់បញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តកំពង់ធំដើម្បីចាត់ការតាមនីតិវិធីច្បាប់ ៕

ដោយ៖ សហការីកំពង់ធំ


ចែករំលែក៖