ភ្នំពេញ ៖ លោកបណ្ឌិត សុខ ទូច ប្រធានរាជបណ្ឌិតសភាកម្ពុជា ដូចថ្ងៃទី១ ខែសីហា ឆ្នាំ ២០២២ បន្ទាប់ពីលោកបានលើកឡើងអំពីការចិញ្ចឹមជ្រូកព្រៃ លោកបណ្ឌិតក៏បាន បន្តការផ្ដល់ជាគំនិត ដល់បងប្អូនជនរួមជាតិ បន្តសកម្មភាព ការចិញ្ចឹមសត្វ ដើម្បីទទួលបានផល សម្រាប់ដោះស្រាយជីវភាពប្រចាំថ្ងៃ។ ក្នុងនោះលោកបណ្ឌិត សុខ ទូច បានសំណេរនៅលើហ្វេសប៊ុកផ្លូវការរបស់លោកថា, ការចិញ្ចឹមសត្វជាការលំបាកតែត្រូវតែទៅមុខ ដោយលើជំហ៊ានដូចតទៅ:
1. ត្រូវមានការច្បាស់លាស់នៅចក្ខុវិស័យ
2. រៀបចំប្លង់មេឲ្យបានច្បាស់លាស់
3. ត្រូវមានការប្តេជ្ញាចិត្តច្បាស់លាស់
4. ត្រូវដាក់ចិត្តស្រលាញ់ទៅលើសត្វដែលយើងចិញ្ចឹមដូចជាគ្រួសារ ព្រោះវាត្រូវការយកចិត្តទុក្ខដាក់។
5. ត្រូវមានជំនាញច្បាស់លាស់មិនមែនគ្រាន់តែទ្រឹស្តីទេ ត្រូវការអនុវត្តន៍ជាក់ស្តែង។
6. ត្រូវតែកែច្នៃផលិតផលវត្ថុធាតុដើមអាចផលិតនៅក្នុងស្រុកឲ្យអស់លទ្ធភាព។
7. ត្រូវមានបន្ទប់ពិសោធន៍មួយ ដែលល្អ
8. មន្ត្រីត្រូវតែមានភាពស្មោះត្រង់ដើរលើផ្លូវជាមួយគ្នា
9. ត្រូវមានសីលធម៌នៃវិជ្ជាជីវៈ ឲ្យបានត្រឹមត្រូវ
10. ត្រូវមានកញ្ចប់ថវិកា ឆ្លើយតបទៅនិងគំរោង។
11. ប្រជាជនយើងត្រូវតែមានមោទកភាពផលិតផលក្នុងស្រុក នោះយើងអាចជួយអ្នកផលិតក្នុងស្រុកបាន។
12.គាំទ្រនិងលើកទឹកចិត្តពីរដ្ឋ លើផ្នែកថវិកា នយោបាយ និងកម្មសិទ្ធបញ្ញា។
លោកបណ្ឌិតបានលើកថា, ដូចនេះបើយើងដើរខុសពីនេះ យើងនិងមានអហានិភ័យខ្ពស់ណាស់ ៕
ដោយ ៖ សិលា