ព័ត៌មានទាន់ហេតុការណ៍៖

ជិះម៉ូតូលឿនជ្រុលបុករថយន្តពីចំហៀងពេញទំហឹងបណ្ដាលឱ្យរងរបួសធ្ងន់ពីរនាក់

ចែករំលែក៖

ភ្នំពេញ ៖ បុរសពីរនាក់ជិះម៉ូតូមួយគ្រឿងមិនប្រយ័ត្នជ្រុលបុករថយន្តព្រូស ពីចំហៀងពេញទំហឹងបណ្ដាលឲ្យរងរបួសធ្ងន់ពីរនាក់។

ហេតុការណ៍នេះកើតឡើងកាលពីវេលាម៉ោង ០១ និង ៣០ នាទីយប់អធ្រាត្រចូលថ្ងៃទី០២ ខែសីហា ឆ្នាំ ២០២២ នៅត្រង់ចំណុចស្តុបវត្តអង្តតាមុិញ តាមបណ្តោយផ្លូវ ២០០៤ កែងនឹងផ្លូវបេតុង ស្ថិតក្នុងសង្កាត់កាកាបទី ១ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។

តាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថាមុនកើតហេតុគឺបុរសពីរនាក់ជិះម៉ូតូមួយគ្រឿងម៉ាកហុងដាប៊ីតពណ៌ខ្មៅលាយខៀវពាក់ស្លាកលេខភ្នំពេញ1JM-3005ធ្វើដំណើរតាមបណ្ដោយផ្លូវតុងទិសដៅពីជើងទៅត្បូង ឆ្ទុះទៅខាងវត្តអង្គតាមុិញ លុះមកដល់ចំណុចកើតខាងលើ កែងនិងផ្លូវ ២០០៤ក៏ជ្រុលទៅបុករថយន្តមួយគ្រឿងម៉ាកព្រូសពណ៌ស្កពាក់ស្លាកលេខភ្នំពេញ2AY-9258 ធ្វើដំណើរតាមបណ្ដោយផ្លូវ ២០០៤ ទិសដៅពីកើតទៅលិច ចំពីចំហៀងរថយន្តខាងស្ដាំពេញទំហឹងបណ្ដាលឲ្យបោកផ្ទប់និងរថយន្តរងរបួសទាំងពីរនាក់ ភ្លាមនោះរថយន្តសាមុយ បានមកដឹកជនរងគ្រោះទៅសង្គ្រោះនៅមន្ទីរពេទ្យភ្លាមៗ។

ក្រោយកើតហេតុសមត្ថកិច្ចបានចុះមកធ្វើការវាស់វែងយកម៉ូតូនិងរថយន្តទៅរក្សាទុករង់ចាំធ្វើការដោះស្រាយគ្នានៅពេលក្រោយ៕

ដោយ៖សុខាសែនជ័យ


ចែករំលែក៖